ព័ត៌មានកីឡា

មិនមែន Man Utd តិច Chelsea វិញទេ ដែលនាំ Bale ត្រឡប់មក Premier League វិញ

ក្រុមយក្សអេស្ប៉ាញ Real Madrid ពិតជាចង់លក់ ខ្សែប្រយុទ្ធ Gareth Bale មែនហើយ បន្ទាប់ក្រុមមួយនេះ បន្តតាមប្រមាញ់ ខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe ពីក្រុម Monaco ។

យ៉ាងណាវិញ បើតាមការចុះផ្សាយរបស់ Mirror បានឲ្យដឹងថា ប្រហែលជាក្រុមបីសាចក្រហម មិនមែនជាក្លិបដែលនាំយក Gareth Bale ត្រឡប់មក Premier League វិញឡើយ ទំនងជាក្រុម តោខៀវ Chelsea ទេ ដែលអាចធ្វើរឿងបែបនេះបាន។ ជាការពិតណាស់ Bale កំពុងតែរ៉ាំរ៉ៃ ដោយសាររបួស ដែលធ្វើឲ្យ ក្រុម Real Madrid ប្រឈមបញ្ហាយ៉ាងខ្លាំង។ ម្យ៉ាងវិញទៀត ក្រុមបីសាចក្រហម Manchester United ហាក់ដូចជា មិនចង់បាន Gareth Bale ឡើយ ព្រោះថាបើតាមគម្រោងលោក Mourinho ទាល់តែរដូវកាលក្រោយ ទើបមានគម្រោងទិញ Bale ពី Real Madrid ។ ក៍ប៉ុន្តែ ក្រុមតោខៀវ Chelsea កំពុងតែបង្ហាញនូវការចាប់អារម្មណ៍យ៉ាងខ្លាំងលើខ្សែប្រយុទ្ធវែលរូបនេះ។ បើតាមប្រភពខាងលើ ក្រុម Chelsea ទំនងជាចង់នាំយក Gareth Bale ក្នុងរដូវកាលនេះ ព្រោះថា ក្រុមជើងឯក មួយនេះ ចង់ក្តោបឱកាសល្អ ក្នុងពេលមិនទាន់មានដៃគូប្រជែង។

ដូច្នេះហើយ តាមរយ:ប្រភពខាងលើនេះ អាចបង្ហាញឲ្យឃើញថា ក្រុម Chelsea ដែលទំនង ជាក្រុមដែលអាចនាំយកខ្សែប្រយុទ្ធឆ្នើម Gareth Bale មកកាន់ Premier League ដោយមិនមែនជាក្រុម បីសាចក្រហម Manchester United ឡើយ។

មតិយោបល់