នាវេលាម៉ោង៥ល្ងាចនេះ ក្លឹបបាល់ទាត់វេស្ទើនភ្នំពេញ នឹងប្រកួតមិត្តភាពតទល់ក្លឹបមកពីលីគលំដាប់ទី២ សូលទីឡូអង្គរ នៅកីឡដ្ឋានវេស្ទើន ។ នេះជាជំនួបលើកដំបូងរវាងក្រុមទាំង២ ដោយសារតែក្រុម សូលទីឡូអង្គរ ទើបតែបង្កើត ហើយលេងនៅលីគលំដាប់ទី២ ។
វេស្ទើនភ្នំពេញ ដែលកំពុងតែប្រកបអាជីពនៅលីគកំពូលកម្ពុជារដូវកាល២០១៧នេះ ស្ថិតនៅចំណាត់ថ្នាក់លេខ៦ បណ្ដោះអាសន្នគិតត្រឹមសប្តាហ៍ទី៩ ដោយ ៩ ប្រកួត ឈ្នះ ៣ដង ស្មើ៣ដង និងចាញ់៣ដង មាន ១២ ពិន្ទុក្នុងដៃ។
ខណៈក្លឹបបាល់ទាត់សូលទីឡូអង្គរ ដែលកំពុងប្រកបអាជីពនៅលីគលំដាប់ទី២ រដូវកាល២០១៧ ស្ថិតនៅចំណាត់ថ្នាក់លេខ ២ បណ្ដោះអាសន្នគិតត្រឹមសប្តាហ៍ទី ៤ ដោយ ៤ ប្រកួត ឈ្នះ ២ ដង ស្មើរ ២ ដង និងមិនដែលចាញ់នោះទេ មាន ៨ ពិន្ទុក្នុងដៃ។
ការប្រកួតមិត្តភាពកម្តៅសាច់ដុំនេះ សម្រាប់អ្នកគាំទ្រអាចមកចូលរួមទស្សនាការប្រកួតនេះដោយសេរី ៕
មតិយោបល់