ម៉ាឡេស៊ីៈ ក្រុមមន្ត្រីប្រឆាំងភេរវកម្ម ក្នុងប្រទេស នៅពុធនេះ បាននិយាយថា ជនសង្ស័យភេរវករចំនួន ០៦ នាក់ ត្រូវបានចាប់ខ្លួន នៅចន្លោះពីថ្ងៃទី២៤ ខែមីនា ដល់ថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០១៧ ដោយជាប់ពាក់ព័ន្ធជាមួយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧។
ក្នុងចំណោមជនសង្ស័យ០៦ នាក់នោះ គឺមានបុរស ០៤នាក់ និងស្ត្រី ០២នាក់ សុទ្ធសឹងតែជាពលរដ្ឋម៉ាឡេស៊ីទាំងអស់។
មេប៉ូលិសម៉ាទ្បេស៊ី លោក Khalid Abu Bakar បាននិយាយថា ជនសង្ស័យទាំងនោះ ត្រូវបានចាប់ខ្លួន នៅរដ្ឋ Penang, Kelantan, Melacca និងទីក្រុងគូឡាឡាំពួ៕
មតិយោបល់