ព័ត៌មានកីឡា

ប៉ូលិស ប្រកួតជាមួយ វេស្ទើនភ្នំពេញក្នុងពានរង្វាន់Hun Sen Cup រសៀលនេះ

ក្រុមបាល់ទាត់ អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលហៅកាត់ថា ប៉ូលិស នឹងត្រូវប្រកួតជាមួយ វេស្ទើនភ្នំពេញ ក្នុងពានរង្វាន់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី ១១ ឆ្នាំ ២០១៧ (Hun Sen Cup 2017) ដែលការប្រកួតនឹងចាប់ផ្ដើមនៅវេលាម៉ោង ៣ រសៀលនេះ នាកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់)។

វេស្ទើនភ្នំពេញ ធ្លាប់ចាញ់ អគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងលទ្ធផល ២ ទល់ ៦ កាលពីឆ្នាំ ២០១៣ នៅក្នុងពានរង្វាន់ Hun Sen Cup នេះ ។ ខណ:ការប្រកួតនៅរសៀលនេះក៏មានការផ្សាយផ្ទាល់តាមរយ:ស្ថានីយទូរទស្សន៍ BTV News ផងដែរ។

សម្រាប់ការប្រកួតជើងទី ២ របស់ក្រុមទាំង២ នៅថ្ងៃទី១៧ ខែ ឧសភា ឆ្នាំ ២០១៧ នៅកីឡដ្ឋានវេស្ទើន ក្រុមឈ្នះនឹងទទួលបានកៅអីឡើងទៅប្រកួតដំណាក់កាលទី ៤ បន្តទៀត៕

មតិយោបល់