ភ្នំពេញៈ តាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Post News បានឲ្យដឹងថា ខណៈនេះមានករណីឃាតកម្មដ៏សហាវមួយបានកើតឡើង បន្ទាប់ពីប្រជាពលរដ្ឋប្រទះឃើញសាកសពបុរសម្នាក់ ត្រូវបានគេសម្លាប់ រួចដឹកសាកសពតាមរថយន្តដឹកទំនិញ មកទម្លាក់ចោលនៅគុម្ពឬស្សី រួចចាក់សាំងដុតកម្ទេចចោល តែឆេះមិនសព្វអស់ នៅលើសាកសពអាក្រាតនៅចំណុចកើតហេតុ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុចគុម្ពឬស្សី ក្នុងសង្កាត់ប្រទះឡាង ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ក្នុងនោះយើងក៏មានការផ្សាយផ្ទាល់នៅលើផេក Post News Media ផងដែរ ហើយសម្រាប់ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត៕
https://youtu.be/lqmIbIX8ebU
មតិយោបល់