ព័ត៌មានកីឡា

Mourinho ជ័យជម្នះលើ Celta Vigo ល្មមសម្រេចសុបិនរបស់ Man Utd

លោក Jose Mourinho គ្រូបង្វឹករបស់ក្រុម បីសាចក្រហម Manchester United បាននិយាយនៅក្រោយចប់ការប្រកួតជាមួយ Celta Vigoថា
វាជាជោគជ័យដ៏សំខាន់មួយ សម្រាប់ Man Utd។ យើងកំពុងមានសុបិនក្នុងការឈ្នះ Europa League ឆ្នាំនេះ ហើយពេលនេះ យើងមានសង្ឃឹមច្រើនក្នុងការឡើងទៅកាន់វគ្គ ផ្តាច់ព្រ័ត្រ។

ថ្វីត្បិត Celta Vigo ជាក្រុមមួយខ្លាំង តែយើងមិនសូវព្រួយបារម្ភឡើយ ព្រោះយើងមាន ១គ្រាប់ក្នុងដៃ ខណ:ការប្រកួតជើងទី២ ធ្វើឡើងនៅ Old Traffone ។

លោក Jose Mourinho បានបន្ថែមទៀតថា ការប្រកួតពិតជាសំខាន់ណាស់ បើទោះជាយើងឈ្នះ តែយើងត្រូវខិតខំបន្តទៀត ព្រោះលោកបានមើលពីគម្រូក្រុម Real Madrid ដែលឈ្នះក្រៅដី តែមកចាញ់ Bayern Munich ក្នុងដីវិញ។ នេះគឺជាមេរៀនមួយ ដែល ក្រុមត្រូវតែសិក្សាឲ្យបានច្បាស់ ស្របពេលការប្រកួតជិតខិតមកដល់។

គួរបញ្ជាក់ផងដែរថា Manchester Unitd ត្រូវការលេង Champion League ឆ្នាំក្រោយ ក៏ប៉ុន្តែតំណែងរបស់គេនៅ Premire League មិនទាន់ធានាបានកៅអីនៅឡើយទេ ដូច្នេះហើយ ការឈ្នះ Europa League គឺជាគោលដៅដែលធានាកៅអី Champion League ឆ្នាំក្រោយបាន៕

មតិយោបល់