គ្រប់គ្នាប្រហែលជាឆ្ងល់ហើយថា ហេតុអ្វីគ្រាន់តែដាក់ទឹកកកលើកញ្ចឹងកសោះ អាចព្យាបាលជំងឺបាន? តាមពិតនេះគឺជាវិធីសាស្ត្រព្យាបាលជំងឺបែបបុរាណ មិនខុសអីពីការម៉ាស្សា ឬការចាក់ម្ជុលវិទ្យាសាស្ត្រនោះឡើយ។
បើយោតាមការគេហទំព័រ soha បានបង្ហាញថា ការស្អំទឹកកកលើកញ្ចឹងក ផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់សុខភាពដូចជាៈ ជួយឲ្យគេងលក់ស្រួល បង្កើនថាមពលក្នុងរាងកាយ ជួយឲ្យប្រព័ន្ធរំលាយអាហារដំណើរការបានល្អ ជៀសផុតពីជំងឺផ្តាសាយ កម្ចាត់បញ្ហាឈឺក្បាល ឈឺធ្មេញ ឈឺសន្លាក់ និងជំងឺជាច្រើនមុខទៀត…។
ខាងក្រោមនេះ គឺជារបៀបប្រើទឹកកកស្អំលើកញ្ចឹងកៈ
១.អ្នកអាចគេងផ្គាប់មុខ ឬអង្គុយអោនក្បាលចុះក្រោម។
២.បន្ទាប់មកដាក់ទឹកលើកញ្ចឹងកដោយផ្ទាល់ ឬប្រើកន្សែងរុំ ស្អំឲ្យបានប្រហែលជា ២០នាទី។
៣.អ្នកត្រូវអនុវត្តឲ្យទៀងទាត់នៅពេលព្រឹកព្រលឹមមុនពេលញ៉ាំអាហារ និងមុនពេលចូលគេង។
៤.នៅពេលចាប់ផ្តើមអនុវត្តដំបូងអ្នកនឹងមានអារម្មន៍ថា ត្រជាកបន្តិច ប៉ុន្តែបន្ទាប់ពី៣០ទៅ៤០វិនាទីក្រោយមក អ្នកនឹងមានអារម្មណ៍ថាលំហូរកម្តៅដែលភាយចេញពីរាងកាយរត់ឆ្ពោះមកចំណុចនេះ។
ចំណាំ៖ ថ្វីបើវិធីនេះមានអត្ថប្រយោជន៍ខ្លាំងសម្រាប់សុខភាពក៏ពិតមែន ប៉ុន្តែអ្នកដែលមានជំងឺបេះដូង វិកលចរិក ឬស្ត្រីមានផ្ទៃពោះ មិនគួរអនុវត្តវិធីមួយនេះឡើយ៕
មតិយោបល់