ការប្រកួតក្របខណ្ឌ J3 league របស់ប្រទេសជប៉ុន សប្តាហ៍ទី៦ ដោយក្រុម Fujieda MYFC ដែលកីឡាករកម្ពុជា ចាន់ វឌ្ឍនាកា កំពុងប្រកបអាជីប ត្រូវប្រកួតជាមួយក្រុម Blaublitz Akita ជាក្រុមមិនដែលធ្លាប់ចាញ់ នៅថ្ងៃទី ០៧ ខែឧសភា វេលាម៉ោង ៩យប់ នៅកីឡដ្ឋាន Nikaho General Athletic Park នាទីក្រុង Nikaho ។
កាលពីសប្តាហ៍មុន Fujieda MYFC បានត្រឹមស្មើជាមួយ Kataller Toyama ១ទល់១ នៅទឹកដីរបស់ខ្លួន ខណៈដែល Blaublitz Akita យកឈ្នះក្រុមម្ចាស់ផ្ទះ Ryūkyū ដល់ទៅ ៦ទល់១ ។
គិតត្រឹមពេលនេះក្រុម Fujieda MYFC កំពុងឈរនៅលេខ១៤ ដែល ៥ប្រកួត ឈ្នះ១ ចាញ់២ ស្មើ២ មាន៥ពិន្ទុក្នុងដៃ ស្របពេលដែលក្រុម Blaublitz Akita កំពុងឈរលេខ១ ដែលមាន ៥ប្រកួតដូចគ្នា ឈ្នះ៤ ស្មើ១ និងមិនដែលចាញ់ មាន១៣ពិន្ទុ ក្នុងដៃ៕
មតិយោបល់