ព័ត៌មានកីឡា

កីឡាករកូរ៉េខាងត្បូង ដែលប្រកបអាជីពនៅលីគកំពូលកម្ពុជា ២រូប ចូលរួមធ្វើតេស្តជាមួយ ទ័ព ល្ងាចនេះ

ក្នុងការប្រកួតមិត្តភាពអន្តរជាតិ រវាង ក្រសួងការពារជាតិ(ទ័ព) ជាមួយក្រុម Terengganu FC ​របស់លីគកំពូលម៉ាឡេសុី នាវេលាម៉ោង ៦:៣០ នាទីល្ងាចនេះ នឹងមានកីឡាករដែលប្រកបអាជីពនៅលីគកំពូលកម្ពុជា ២រូប​ មកចូលរួមដែរ។

កីឡាករទី១ Noh Song Min ដែលជាខ្សែបម្រើរបស់ក្រុម អគ្គស្នងការដ្ឋាននគរបាលជាតិ ពាក់លេខ ៩៣ បន្ទាប់ពីបានចូលរួមជាមួយក្រុុមលីគកម្ពុជានេះ ពេញមួយរដូវកាលមុខ ២០១៧ ខណៈដែលកីឡាករកូរ៉េខាងត្បូងទី២ គឺជាខ្សែបម្រើ របស់ក្រុម ព្រះខ័នរាជស្វាយរៀង Kim Namgun ដែលបានមកចូលជារួមជាមួយក្លិបនេះ​ ក៏បានបង្ហាញខ្លួននៅលីគកំពូលកម្ពុជា តាំងពីរដូវកាល ២០១៧ មកដែរ។

សម្រាប់ Noh Song Min មានឈ្មោះធ្វើតេស្តជាមួយ ទ័ព តាំងពីជំនួបស្មើគ្នា ១ទល់១ ជាមួយក្រុម NEGERI SEMBILAN FC (ម៉ាឡេសុី) ប៉ុន្តែរូបគេ មិនបានបង្ហាញខ្លួននោះទេ។ ដូច្នេះកីឡាករបរទេសដែលមកធ្វើតេស្តជាមួយ ទ័ព កើនមានដល់ ១២នាក់ តាំងកីឡាករ Kim Namgun របស់ក្លិប ព្រះខ័នរាជស្វាយរៀង។ ក្នុងជំនួបល្ងាចនេះក្រុមការងារ Post Sport នឹងធ្វើការផ្សាយផ្ទាល់ផងដែរ៕

Noh Song Min Kim Namgun

មតិយោបល់