ក្រុមកំពូលតារាងទាំង២ នៃក្របខ័ណ្ឌ Laliga របស់អេស្ប៉ាញ បានធ្វើឲ្យសមរភូមិវាលស្មៅកាន់តែក្តៅគគុក បន្ទាប់ពីក្រុមទាំង២ បានយកឈ្នះការប្រកួតយប់មិញដូចៗគ្នា។
ក្រុមអ្នកមានបុណ្យ Barcelona បានបំបាក់ក្រុម Villareal ៤-១ ក្នុងដីខ្លួនឯង ចំណែកឯក្រុមអធិរាជស Real Madrid បានយកឈ្នះក្រៅដីលើក្រុម Granada ៤-០។ ៤គ្រាប់របស់ Barcelona រកបានដោយ MSN ទាំងអស់ ដោយ Neyma រកបាននៅនាទីទី ២១, Suarez រកបាននៅនាទីទី ៦៩ និង២គ្រាប់របស់ Lionel Messi រកបាននៅនាទីទី ៤៥ និង៨២ ខណៈ Villareal អាចវាយបកបានត្រឹម១គ្រាប់ ដោយកីឡាករ Bakambu នៅនាទីទី ៣២។ ចំណែក ៤របស់ក្រុម Real Madridd វិញ រកបានដោយកីឡាករ ដែលជិតចាកចេញពីក្លិប គឺ James Rodriguez នៅនាទីទីនិងនាទីទី១១ និង Alvaro Morata នៅនាទីទី ៣០និង ៣៥។ សរុបការប្រកួតនៅសប្តាហ៍ទី ៣៦នេះ ក្រុមទាំង២នៅតែមានពិន្ទុ ៨៤ដូចគ្នា ស្របពេល Barcelona នៅសល់២ ប្រកួត រីឯ Real Madrid នៅសល់ ៣ប្រកួតក្នុងដៃទៀត៕







មតិយោបល់