ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា និងត្រូវប្រកួតលក្ខណៈមិត្តភាពអន្តរជាតិជាមួយ ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី នៅថ្ងៃទី ៨ ខែ មិថុនា ឆ្នាំ២០១៧ ដើមខែក្រោយ នាវេលាម៉ោង ៦និង៣០នាទីល្ងាច នៅពហុកីឡដ្ឋានជាតិ។
យោងតាមគេហទំព័រហ្វេសប៊ុករបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហោះកាលពីព្រឹកមិញនេះ ក្រុមជម្រើសជាតិកម្ពុជា ប្រកួតជាមួយ ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ក្នុងកម្មវិធីមិត្តភាពអន្តរជាតិក្រុមហ៊ុនទូរសព្ទ Smart ខណៈដែលទូរទស្សន៍ BTV ទទួលសិទ្ធផ្សាយផ្ទាល់ផងដែរ។
ជម្រើសជាតិកម្ពុជា នឹងយកការប្រកួតនេះដើម្បីជាការត្រៀមខ្លួននៅក្នុងពានរង្វាន់ជើងឯកទ្វីបអាស៊ី AFC Asain Cup UAE 2019 វគ្គជម្រុះជុំទី៣ ដែលស្ថិតនៅក្នុងពូល C ជាមួយជម្រើសជាតិហ្សក់ដានី ជម្រើសជាតិវៀតណាម និងជម្រើសជាតិអាហ្វហ្គានីស្ថាន ខណៈកម្ពុជានឹងត្រូវទទួលអាហ្វហ្គានីស្ថាន នៅថ្ងៃទី១៣ ខែ មិថុនា ឆ្នាំ ២០១៧ នាពហុកីឡដ្ឋានជាតិ៕





មតិយោបល់