ព័ត៌មានកីឡា

Ronaldo កូរ៉េខាងជើង ជួយឲ្យ ក្រសួងការពារជាតិ យកឈ្នះ ព្រះខ័នរាជស្វាយរៀង

កាលពីម្សិលមិញនេះ ក្រុមខ្លាំងពីរនៅក្របខ័ណ្ឌលីគកំពូលកម្ពុជាបានធ្វើការប្រកួតមិត្តភាព ដោយ ក្រសួងការពារជាតិ បានយកឈ្នះ ព្រះខ័នរាជស្វាយរៀង ដោយលទ្ធផល ១ទល់០ ដែលជំនួបនេះធ្វើឡើងនៅលើកីឡដ្ឋានស្តាតចាស់។

ការប្រកួតនៅវគ្គទី១មិនមានការទាត់បាល់បញ្ចូលទីគ្នានោះទេ ខណៈឈានដល់វគ្គទី២ នៅនាទី ៦១ កីឡាករ Choe Myong Ho ដែលគេហៅថា Ronaldo កូរ៉េខាងជើង បានទាត់បាល់បំប៉ោងសំណាញ់ទីក្រុមភ្ញៀវបានសម្រេច គ្រាប់បាល់១គ្រាប់នេះធ្វើឲ្យក្រុមម្ចាស់ភផ្ទះទទួលជ័យជម្នះក្នុងជំនួបមិត្តភាពកម្តៅសាច់ដុំនេះ។

សូមរំលឹកផងដែរថា លីគកំពូលកម្ពុជានាសប្តាហ៍នេះ គឺត្រូវបានសម្រាកមិនមានការប្រកួតនោះទេ ដោយសារកីឡាករមួយចំនួនមានភារកិច្ចជួយក្រុមជម្រើសជាតិសិន ខណៈពេលនេះក្រុមដែលឈរលេខ១ នៃលីគលំដាប់ទី១ ក្រុមព្រះខ័នរាជស្វាយរៀង ស្របពេលដែលក្រសួងការពារជាតិ ស្ថិតនៅលេខ៦ ៕

មតិយោបល់