បន្ទាប់ពីមើលឃើញពីការលេងយ៉ាងល្អ របស់កីឡាករកូរ៉េខាងត្បូង Heung-Min Son ក្រុមមាន់ខ្នាយមាស Tottenham Hotspur បានព្យាយាមរក្សាទុកកីឡាកររូបនេះ មិនឲ្យចាកចេញពី Premier League ឡើយ។
ក្នុងនោះដែរ បើតាមការចុះផ្សាយរបស់ Sky Sports បានឲ្យដឹងថា ក្រុម Tottenham កំពងតែរៀបចំកុងត្រាថ្មី ជាមួយកីឡាករ Heung-Min Son ក្នុងពេលឆាប់ៗនេះ។ ជាការពិតណាស់ Heung-Min Son កុងត្រារបស់គេត្រូវបញ្ចប់នៅឆ្នាំ ២០២០ខាងមុខនេះ ខណៈ Tottenham មិនចង់ឲ្យមានក្លិបណាមួយមកចែរចង់ កីឡាករកូរ៉េខាងត្បូងរូបនេះឡើយ ដោយធ្វើយ៉ាងណាបន្តកុងត្រាថ្មីដល់កីឡាកររូបនេះ។
ម្យ៉ាងវិញទៀតនោះ Spurs ក្រោយពី Harry Kane រងរបួសរួចមក បានសម្រឹចចិត្តដាក់ Son ឲ្យលេងប្រយុទ្ធកណ្តាលតែម្តង ដែលនេះ បង្ហាញឲ្យឃើញថា ក្រុមមាន់ខ្នាយមាស ពិតជាពេញចិត្តទម្រង់លេងរបស់កីឡាករអាស៊ីរូបនេះណាស់។ តាមការឲ្យដឹងពីប្រភពខាងលើដដែលនេះ បានឲ្យដឹងបន្ថែមទៀតថា ក្រុម Tottenham ចង់បន្តកុងត្រាថ្មីដល់ Heung-Min Son រហូតដល់ឆ្នាំ ២០២៤ ក្នុងន័យឲ្យ Son បន្តសករាជនៅ Premier League ជាច្រើនរដូវកាលបន្តទៀត។
គួរបញ្ជាក់ផងដែរថា Heung-Min Son កំពុងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងនាពេលបច្ចុប្បន្ននេះ តាមរយៈការបង្ហាញទម្រង់លេងយ៉ាងល្អ ដែលល្អជាងសិស្សច្បងកូរ៉េខាងត្បូងមួយរូប គឺ Park Ji Sung ទៅទៀត។
មតិយោបល់