ក្រុម Tottenham កំពុងតែសម្លឹងឃើញ ខ្សែប្រយុទ្ធវ័យ ២២ឆ្នាំ របស់ក្រុម Genoa កីឡាករ Giovanni Simeone ដែលជាកូនប្រុសបង្កើត របស់លោក Diego Simeone អ្នកចាត់ការទូទៅ របស់ក្រុម Atletico Madrid ។
បើតាមការចុះផ្សាយរបស់ Mirror បានឲ្យដឹងថា ក្រុមរងជើងឯក Premier League កាលពីរដូវកាលមុន Tottenham បានស់្លឹងឃើញខ្សែប្រយុទ្ធមួយរូបទៀតហើយ នាពេលនេះ។ ខ្សែប្រយុទ្ធថ្មី ដែលក្រុម Tottenham តាមប្រមាញ់ នាពេលនេះគឺ កីឡាករ Giovanni Simeone ដែលជាកូនប្រុសរបស់លោក Diego Simeone ។ គួរបញ្ជាក់ផងដែរថា Giovanni កំពុងតែប្រកបអាជីព នៅក្រុម Genoa ក្នុងក្របខ័ណ្ឌកំពូលរបស់ប្រទេសអ៊ីតាលី ដោយការបង្ហាញខ្លួនបាន ៣៥ប្រកួតកន្លងមកនៅរដូវកាលមុន កីឡសលររូបនេះស៊ុតបាន ១២គ្រាប់។
ការចាប់អារម្មណ៍ លើខ្សែប្រយុទ្ធវ័យ ២២ឆ្នាំអាហ្សង់ទីន រូបនេះ គឺដោយសារតែ សមត្ថភាពរបស់កីឡាកររូបនេះ កំពុងតែមានការវិវត្តន៍ ទៅមុខ គួរឲ្យកត់សម្គាល់។ យ៉ាងណាវិញ នៅពេលដែលមានការចង់បាន កីឡាករ Giovanni Simeone ទៅកាន់ក្រុម Tottenham បែបនេះ បានធ្វើមជ្ឈដ្ឋានជាច្រើន មានចម្ងល់ថា បើសិនជា Giovanni Simeone កំពុងតែមានសមត្ថភាពយ៉ាងល្អបែបនេះ ចុះហេតុអ្វី បានជា លោក Diego Simeone ដែលជាឪពុកបង្កើតរបស់ កីឡាកររូបនេះ មិននាំយកទៅកាន់ក្រុម Atletico Madrid ទៅវិញ ខណៈលោក Zidane អ្នកចាត់ការក្រុម Real Madrid បាននាំកូនប្រុសបង្កើត ២នាក់ហើយ ទៅកាន់ក្រុម Real Madrid ។
នេះគ្រាន់តែជាចម្ងល់មួយដែល កំពុងតែកើតមានប៉ុណ្ណោះ តែយ៉ាងណាក៍ដោយ ក្រុម Tottenham កំពុងតែព្យាយាម នាំយកកីឡាករវ័យ ២២ឆ្នាំរូបនេះទៅកាន់ក្រុមរបស់ពួកគេហើយ ដោយមិនខ្វល់ខ្វាយ ពីបញ្ហាអ្វីឡើយតែមិនទាន់បានបញ្ជាក់ឲ្យច្បាស់ពីតម្លៃនៃការចរចារ ទិញពីក្រុម Genoa នៅឡើយទេ។ ដូច្នេះហើយ ប្រសិនដំណើរការរលូនមែននោះ កូនប្រុសបង្កើតរបស់លោក Siego Simeone កីឡាករ Giovanni Simeone នឹងអាចមកកាន់ក្រុមកំពូលអង់គ្លេស ក្នុងពេលឆាប់ៗនេះ។
មតិយោបល់