តោខៀវ Chelsea ពិតជាមិនធ្វើឲ្យអ្នកគាំទ្ររបស់ពួកគេអស់សង្ឃឹមឡើយ ដោយបានយកឈ្នះ Middlebrough (៣-០)។
គម្លាតនៃការនាំមុខរបស់ក្រុម Chelsea បានឡើងដល់ ៧ពិន្ទុហើយក្រោយពីឈ្នះការប្រកួតយប់មិញ ខណៈដែលការប្រកួតនៅសល់តែ ៣ប្រកួតទៀតប៉ុណ្ណោះ។
ជ័យជម្នះនេះបានធ្វើឲ្យតោខៀវមាន ៨៤ពិន្ទុតាមពីក្រោយដោយក្រុម Tottenham មាន ៧៧ពិន្ទុ។ ៣គ្រាប់យប់មិញនេះ រកបានដោយ Diego Costa នៅនាទីទី ២៣, Marcos Alonso នៅនាទីទី ៤៣ និង Nemija Matic នៅនាទីទី ៦៥។
Chelsea ត្រូវការឈ្នះតែ១ប្រកួតទៀតប៉ុណ្ណោះ នឹងឈ្នះពាន Premire League នៅឆ្នាំនេះ៕





មតិយោបល់