ព័ត៌មានកីឡា

Gary Neville ថា Zlatan និង Rashford ជាដៃគូប្រយុទ្ធល្អបំផុតសម្រាប់ Man Utd

Gary Neville គ្រូជំនួសជម្រើសជាតិអង់គ្លេស បានបង្ហាញចំណាប់អារម្មណ៍ថាខ្សែប្រយុទ្ធZlatan Ibrahimovic និង Marcus Rashford គឺជាដៃគូល្អបំផុតសម្រាប់ក្រុមបិសាចក្រហមនៅរដូវកាលនេះ។

ក្រោយពីចាប់ដៃគូគ្នាបំបាក់ក្រុម Leicester City ៤-១ កាលពីសប្ដាហ៍មុននេះ បានធ្វើឱ្យមានមតិជាច្រើនគិតថាក្រុមបិសាចក្រហមបានរកឃើញចំណុចពិសេសរបស់ខ្លួននៅតំបន់ប្រយុទ្ធហើយ។ Zlatan ត្បិតតែមានវ័យចាស់មែន ប៉ុន្តែបច្ចេកទេសគេល្អ បូករួមជាមួយ Rashford នៅក្មេង ល្បឿនលឿនថែមទៀតនោះ គឺអាចនឹងជួយ Man Utd រកគ្រាប់បាល់បានច្រើននិងមុតជាងមុនជាមិនខាន។

rashford-1

យោបល់ខាងលើនេះដែរ Neville ដែលជាអតីតកីឡាករឆ្នើមក្នុងក្លឹប Manchester United ម្នាក់បាននិយាយដែរថា៖ “Zlatan Ibrahimovic និង Marcus Rashford ហាក់ដូចជាត្រៀមខ្លួនរួចជាស្រេចសម្រាប់ការចាប់ដៃគូគ្នា។ Zlatan ឆ្លាតគ្រប់គ្រាន់សម្រាប់បោះបាល់កាត់ឱ្យ Rashford ជាអ្នកស៊ុត ពួកគេលេងជាមួយគ្នាបានល្អ។ ខ្ញុំសង្ឃឹមថាពួកគេនឹងជោគជ័យប្រកួតក្រោយ”។

ក្រុមបិសាចក្រហមនៅត្រូវប្រកួតជាមួយក្រុម Zorya Luhansk នៅយប់នេះ ក្នុងការប្រកួតសន្សុំពិន្ទុពានរង្វាន់ Europa League ខណ:ដែលប្រកួតមុនរបស់លោក Jose Mourinho ដឹកនាំ Man Utd ចាញ់ក្រុម Feyenoord ម្ដងមកហើយ៕

rashford

មតិយោបល់