ការប្រកួតជើងទី២ នៅយប់នេះ ជារឿងច្រំដែល រវាងក្រុម Atletico Madrid ដែលឡើងមកជួបក្រុម Real Madrid ក្នុងការប្រកួត UEFA Champion League ។ Atletico Madrid កំពុងតែប្រឈមយ៉ាងខ្លាំងក្នុងការធ្លាក់ចេញពីការប្រកួត Champion League បន្ទាប់ពីក្រុមជើងខ្លាំងមួយនេះបន្តចាញ់ក្រុមក្បែរខាង Real Madrid ៣-០កាលពីជើងទី១។
ថ្វីបើ Atletico Madrid ចាញ់ Real Madrid មែនតែក្រុមមានមហិច្ចតាខ្ពស់មួយនេះ នៅតែមានក្តីសង្ឃឹមក្នុងការវាយបកក្រុមយក្ស Real Madrid វិញនៅយប់នេះ។ ជាការពិតណាស់ វាមិនងាយស្រួលសម្រាប់ Atletico Madrid ទេក្នុងការយកឈ្នះ Real Madrid ៣ឬ៤ គ្រាប់ព្រោះថា Real Madrid ជាក្រុមខ្លាំង និងពោរពេញទៅដោយកីឡាករឆ្នើមៗនោះ។ ក៍ប៉ុន្តែ កាលពីថ្ងៃទី ២ កក្កដា២០១៥ Atletico Madrid ធ្លាប់យកឈ្នះ Real Madrid ៤-០ ក្នុងដីខ្លួនឯង នៅក្នុងពានរង្វាន់អេស្ប៉ាញ Laliga។
ដូច្នេះហើយ សម្រាប់ការប្រកួតយប់នេះ Atletico Madrid នឹងព្យាយាម បង្កើតប្រវត្តិសាស្ត្រម្តងទៀតលើក្រុម Real Madrid។ លទ្ធផលយ៉ាងណានោះ យើងពុំទាន់ដឹងនៅឡើយទេ ដោយរង់ចាំទស្សនាការប្រកួតនៅយប់នេះ។
ខាងក្រោមនេះជាស្ថិតិនៃការជួបគ្នា៥លើកចុងក្រោយរវាងក្រុមទាំង២ កន្លងមក៖ – 03.10.2017 UCL Real Madrid 3-0 Atletico Madrid
– 08.04.2017 Laliga Real Madrid 1-1 Atletico Madrid
– 09.11.2016 Laliga Atletico Madrid 0-3 Real Madrid
– 28.05.2016 UCL Real Madrid 6-4 Atletico Madrid ( extra time )
– 27.02.2016 Laliga Real Madrid 0-1 Atletico Madrid
មតិយោបល់