ព័ត៌មានកីឡា

Barca នឹងទទួលបានដំណឹងល្អ ក្រោយពីខ្សែប្រយុទ្ធឆ្នើម Lionel Messi វិលត្រឡប់មកពី Honeymoon វិញ

ក្រោយពីរៀបអាពាហ៍ពិពាហ៍ កាលពីថ្ងៃសុក្រកន្លងមក ខ្សែប្រយុទ្ធ Lionel Messi បានប្រកាសថា រូបគេនឹងយល់ព្រមចុះកុងត្រាថ្មីជាមួយក្រុម Barcelona ។

Lionel Messi បានសម្រេចចិត្ត បន្តកុងត្រាថ្មីជាមួយក្រុម Barcelona ក្រោយពីមង្គលការរបស់គេត្រូវបានបញ្ចប់។ Goal បានឲ្យដឹងថា Messi បានយល់ព្រមបន្តកុងត្រារហូតដល់ឆ្នាំ ២០២១ ដោយទទួលបានប្រាក់ឈ្នួលប្រមាណជា ២២លានអឺរ៉ូ ក្នុង១ឆ្នាំ។ ថ្វីបើ មានពត៌មានជាច្រើន បានចុះផ្សាយថា Lionel Messi នឹងទទួលបានប្រាក់ឈ្នួល រហូតដល់ទៅ ៣០លានអឺរ៉ូ ឬច្រើនជាងនេះក្តី ក៍ប៉ុន្តែ ប្រភព Goal បានឲ្យដឹងថ្មីថា Messi នឹងទទួលបានប្រាក់ឈ្នួលត្រឹម ២២លានអឺរ៉ូក្នុង១ឆ្នាំប៉ុណ្ណោះ។ ជាការពិតណាស់ Lionel Messi កំពុងតែសប្បាយនឹងភរិយារបស់គេ ក្នុងដំណើរកំសាន្ត Honeymoon នៅឯប្រទេសអាហ្សង់ទីន ខណៈរូបគេនឹងត្រឡប់ទៅ Barcelona វិញ នៅថ្ងៃទី ១២ កក្កដាខាងមុខនេះ ដើម្បីមកចុះកុងត្រាថ្មីជាមួយក្លិប។

គួរបញ្ជាក់ផងដែរថា កំពូលខ្សែប្រយុទ្ធ Lionel Messi បានចូលរួមជាមួយ Barcelona តាំងពីឆ្នាំ ២០០៤ ដែលរូបគេបានលេងរយៈពេល ១៣រដូវកាលកន្លងមកហើយឲ្យក្លិប បង្ហាញខ្លួនបាន ៥៨៣ប្រកួត ស៊ុតបាន ៥០៧គ្រាប់ និងបោះបាល់ឲ្យមិត្តរួមក្រុមបាន ១៩៣លើក។ ដូច្នេះហើត តារាបាល់ទាត់ដ៍ឆ្នើម វ័យ៣០ឆ្នាំរូបនេះ នឹងបន្តមានវត្តមានជាមួយក្លិប Barcelona ជាបន្តទៀត។

មតិយោបល់