ព័ត៌មានកីឡា

AFF U16៖ កម្ពុជា ប៉ះ ថៃ យកលេខ៣ ខណៈអូស្ត្រាលី ដណ្តើមជើងឯកនិង វៀតណាម

ក្រុមជម្រើសជាតិកម្ពុជា នឹងបើកទ្វារពហុកីឡដ្ឋានជាតិទទួលភ្ញៀវ ថៃ ប្រជែងលេខ៣នារសៀលម៉ោង៣:៣០នាទី ថ្ងៃទី២៣ខែកក្កដានេះ មុនអូស្ត្រាលី ប៉ះវៀតណាម ដណ្តើមជើងឯក ពានរង្វាន់ AFF U16 Championship នាម៉ោង៦:៣០នាទី។

កម្ពុជា បានវិលមកប៉ះថៃជាថ្មី ក្រោយចាញ់វៀតណាម ១-០ កាលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ចំណែក អូស្រ្តាលី បំបាក់ថៃ ដោយបាល់កាត់សេចក្តី ៥ ទល់និង ៣។

តាមប្រវត្តិក្នុងពានកម្រិតតំបន់មួយនេះ កម្ពុជា ពុំដែលឡើងមកវគ្គផ្តាច់ព្រ័ត្រនេះឡើយ ខណៈថៃ លើកពានបាន៣ដង អូស្ត្រាលី ម្តង និងវៀតណាម២ដង។

569A1692 copy 569A9404 AFF U16 Australia VS Philipine (9) 569A9074

មតិយោបល់