រយៈពេល ៣៤ឆ្នាំ ដែលលោក គ្រូ ជ័យ ប៊ុនឈឿ បានដាក់ចិត្តកាយធ្វើជាអាជ្ញាកណ្តាលប្រដាល់សេរី តែពេលនេះលោកគ្រូបានបាត់បង់ជីវិតទៅហើយ នៅវេលាម៉ោង ៣:១៥នាទី ទៀបភ្លឺ ថ្ងៃទី ១២ ខែ ឧសភា ២០១៧ នេះ បន្ទាប់ពីតស៊ូនឹងជរាភាព ពិសេសជំងឺរុំារ៉ៃអស់ជាច្រើនឆ្នាំមក។
បើតាមហ្វេសប៊ុកឈ្មោះAjathom NokorReach បានបង្ហោះថា “លោកគ្រូទៅចោលកូនខ្មែរម្នាក់ទៀតហើយ” ព្រឹទ្ធាចារ្យគុនប្រដាល់សេរីបុរាណខ្មែរ ជ័យប៊ុនឈឿ បានទទួលមរណៈភាពហើយ នៅវេលាម៉ោង ៣:១៥នាទី ទៀបភ្លឺ ថ្ងៃទី ១២ ឧសភា ២០១៧ នៅផ្ទះឯស្រុកកំណើត ក្រុងបាត់ដំបង ។
មតិយោបល់