ព័ត៌មានកីឡា

Kylian Mbappe ឲ្យ​ Real Madrid រង់ចាំ ២ខែទៀតសិន

កីឡាករវ័យក្មេង Kylian Mbappe របស់ក្លិប MONACO បានប្រាប់ទៅកាន់អ្នកកាសែតនៅក្រោយចប់ការប្រកួតឈ្នះ Nancy ៣-០​ កាលពីចុងសប្តាហ៍កន្លងមកថា រូបគេត្រូវការរយៈពេល ២ខែទៀត ទើបសម្រេចចិត្តពីអនាគត់របស់គេ។

តាមរយៈសម្តីដ៍មានន័យនេះ Kylian Mbappe មានបំណងចង់ឲ្យ Real Madrid បានដឹងថា​ រូបគេមិនទាន់គិតពីការផ្លាស់ទៅកាន់ Real Madrid ឡើយបើទោះបីជា កីឡាករបារាំងរូបនេះចង់ចូលរួមជាមួយក្លឹបយក្សអសស្ប៉ាញក៍ដោយ។ Mbappe ដែលកំពុងទទួលការចាប់អារម្មណ៍ពីក្លឹបធំៗ នៅអឺរ៉ុបជាច្រើននោះ​ កំពុងតែផ្តោចអារម្មណ៍ទៅលើការដណ្តើមពាន League 1 ​របស់ប្រទេសបារាំង ដែលកំពុងតានតឹងជាមួយ Paris Saint Germain ។

ដូច្នេះហើយ Kylian Mbappe ត្រូវតែចូលរួមជាមួយ Monaco ក្នុងការឈ្នះពានឆ្នាំនេះ ព្រោះថាក្លឹបបារាំងមួយនេះខកខានឈ្នះពាន League 1​ រយៈពេល ១៧ឆ្នាំ មកហើយ។ ការផ្លាស់ប្តូរ ទៅ Real Madrid គឺជារឿងនៅក្រោយចប់រដូវកាលនេះ ដូច្នេះត្រឹមរយៈពេល ២ខែទៀត ល្មមគ្រប់គ្រាន់សម្រាប់ Kylian Mbappe និយាយពីអនាគត់របស់គេ។

មតិយោបល់