នាយកប្រតិបត្តិរបស់ក្លិបបាល់ទាត់អេស្ប៉ាញ Atletico Madrid លោក Enrique Cerezo មានការសប្បាយចិត្តយ៉ាងខ្លាំង ចំពោះវត្តមានការវិលមកវិញ របស់ខ្សែប្រយុទ្ធអេស្ប៉ាញ Diego Costa ។
ក្នុងនោះដែរ តាមរយៈការចុះផ្សាយរបស់ Talk Sports បានឲ្យដឹងថា លោក Enrique Cerezo បានរំពឹងទុកពីជោគជ័យរបស់ក្រុម Atletico Madrid បន្ទាប់ពីការមកកាន់ក្លិបសារជាថ្មី របស់កីឡាករ Diego Costa ។ ជាក់ស្តែងណាស់ លោក Enrique Cerezo បាននិយាយថា ” នៅទីនេះ គឺជាផ្ទះយ៉ាងល្អ សម្រាប់ Costa ក្នុងការប្រកបអាជីពបាល់ទាត់ ពួកយើងនៅទីនេះតែងតែស្វាគមន៍ចំពោះវត្តមានរបស់កីឡាករដ៍ល្អរូបនេះដដែល ” ។
យ៉ាងណាវិញនោះ Diego Costa បានផ្លាស់មកកាន់ Atletico Madrid ជាផ្លូវការណ៍ហើយ បន្ទាប់ពីអង្គុយមើលការប្រកួតតាំងពីដើមរដូវកាលកន្លងមក បន្ទាប់ពីវត្តមានរបស់ Alvaro Morata ផ្លាស់ពី Real Madrid ទៅកាន់តោខៀវ Chelsea ។ ក៍ប៉ុន្តែ ការវិលមកកាន់ក្លិបចាស់របស់គេ Atletco Madrid នេះដែរ Costa នឹងអាចបង្ហាញខ្លួនបានច្រើនឲ្យក្លិបអេស្ប៉ាញមួយនេះ ព្រោះថា រូបគេនឹងចាប់ដៃគូជាមួយមិត្តរួមក្រុមចាស់មាន Fernando Torres ខណៈ Antoine Griezmann មិនទាន់ច្បាស់ថាបន្តនៅ Atletico Madrid ឬចាកចេញឡើយ។ ម្យ៉ាងវិញទៀតលោក Enrique Cerezo រំពឹងថា Diego Costa នឹងជួយឲ្យក្រុម Atletico Madrid ប្រជែងយកពាន Laliga នៅរដូវកាលនេះ រួមទាំង Europa League ផងដែរ។
ដូច្នេះហើយ នាយកប្រតិបត្តិក្លិបបាល់ទាត់ Atletico Madrid នឹងផ្តល់ភាពកក់ក្តៅដល់ Diego Costa ក្នុងការវិលត្រឡប់មកវិញ ដើម្បីមហិច្ចតារបស់ក្លិបអេស្ប៉ាញមួយនេះ។
មតិយោបល់