ព័ត៌មានកីឡា

Man City យកឈ្នះ Spurs ៣-០ (វីដេអូ)

ក្រុមជើងខ្លាំង Manchester City កាន់តែបង្ហាញទម្រង់លេងយ៉ាងល្អ នៅមុនរដូវកាលនេះ ដោយបានយកឈ្នះក្រុមរងជើងឯក Premier League កាលពីរដូវកាលមុន Tottenham ៣-០ ។

បន្ទាប់ពីឈ្នះ Real Madrid កាលពីប៉ុន្មានថ្ងៃមុន ៤-១ ក្រុម Man City បានបន្ថែមជ័យជម្នះ លើក្រុម Tottenham ៣-០ បន្តទៀត។ ជាការពិតណាស់ ៣គ្រាប់របស់ក្រុម Man City កើតមានឡើងតាំងពីនាទីទី ១០ រកបានដោយខ្សែការពារ John Stones គ្រាប់បាល់ទី២ របស់ Man City រកបាននៅនាទីទី ៧៣ ដោយការស៊ុតបញ្ចូលទីរបស់ខ្សែប្រយុទ្ធស្លាបអង់គ្លេស Raheem Sterling និង១គ្រាប់ចុងក្រោយរកបានដោយកីឡាករវ័យក្មេង Diaz នៅចុងម៉ោងនាទីទី ៩០ បូកទៅហើយ។

តាមរយៈការប្រកួតនេះ សបញ្ជាក់ឲ្យឃើញថា Man City មានទម្រង់លេងល្អជាងរដូវកាលមុន ដែលក្រុមកំពុងស្ថិតក្រោមការ ដឹកនាំរបស់លោក Pep Guadiola មានសង្ឃឹមច្រើន ក្នុងការឈ្នះពាន Premier League នៅរដូវកាលក្រោយនេះ។ ម្យ៉ាងវិញទៀត Man City ក៍មានក្តីសង្ឃឹម ក្នុងការប្រជែងជាមួយក្រុមខ្លាំងៗជាច្រើនទៀត ក្នុងការឈ្នះពាន UEFA Champion League ផងដែរ។

តោះមកទស្សនា ការប្រកួតរវាងក្រុម Man City និង Tottenham ខាងក្រោមនេះ៖

https://www.youtube.com/watch?v=514lORo_PLo

មតិយោបល់