ព័ត៌មានកីឡា

Coutinho ឆ្លើយថា yes ជាមួយ Barcelona

ក្រុម Barcelona បានយកឈ្នះគូប្រជែងរបស់ពួកគេ Real Madrid ក្នុងការនាំយក Philippe Coutinho ​មកកាន់ Camp Nou។

បន្ទាប់ពីយក្សទាំង ២ របស់អេស្ប៉ាញ Real Madrid និង Barcelona ប្រជែងគ្នាចង់បាន Coutinho រួចមកថ្មីៗនេះ Don Ballon បានបង្ហាញឲ្យដឹងថា​ Philippe Coutinho បានសម្រេចចិត្តទៅកាន់ Barcelona រួចហើយនៅពេលនេះ។ Don Ballon ដដែលបានឲ្យដឹងថា​ Barcelona បានព្រមព្រៀងគ្នាក្នុងការផ្ទេរយក Coutinho ក្នុងតម្លៃ ៩០លានអឺរ៉ូ​ស្មើនឹង ៧៦លានផោនពីហង្សក្រហម Liverpool។

ខ្សែបំរើប្រយុទ្ធ Coutinho នឹងក្លាយជាកីឡាករទី៣របស់ Liverpool ហើយបើគិតចាប់ពីឆ្នាំ ២០០៤​មក ដែលបានផ្ទេរមកកាន់ក្លឹប Barcelona​ បន្ទាប់ពី Jiver Macherano និង​ Luis Surrez ។

ម្យ៉ាងវិញទៀត ការទៅកាន់ Barcelona នេះដែរ Coutinho នឹងបានលេងរួមក្រុមជាមួយមិត្តរួមជាតិ Neymar ផងដែរ។

មតិយោបល់