Post News Media ព័ត៌មានកីឡា ក្លឹបយក្សទាំង...

ក្លឹបយក្សទាំង២ របស់អេស្ប៉ាញ ប្រជែងគ្នាយក Dybala

ថ្វីបើក្លឹបយក្ស Real Madrid និង Barcelona ពោរពេញទៅដោយកីឡាករឆ្នើមៗជាច្រើនរូបក្តី ក៏ប៉ុន្តែក្លឹបយក្សទាំង២នេះ កំពុងតែប្រជែងគ្នាដណ្តើមយក Paolo Dybala កីឡាករវ័យក្មេងកំពុងឡើងជើង។

Paolo Dybala កាន់តែបង្ហាញនូវសមត្ថភាពយ៉ាងល្អ នៅរដូវកាលនេះ ដែលបានទាក់ទាញនូវក្លឹបធំៗជាច្រើនចង់បានកីឡាកររូបនេះ។

ជាក់ស្តែងណាស់ Barcelona និង Real Madrid កំពុងតែស្វះស្វែង ដុតដៃដុតជើង ដើម្បីនាំយក Dybala ទៅកាន់ក្លឹបរបស់ពួកគេរៀងៗខ្លួន។

ក្លឹបយក្សទាំង២នេះអាចនឹងចំណាយប្រាក់ខ្ពស់ ព្រោះថា Dybala នៅក្មេង សមត្ថភាពខ្ពស់ និងកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់អ្នកទស្សនាបាល់ទាត់។

យ៉ាងណាវិញ យើងនៅមិនទាន់ដឹងថា Paolo Dybala អាចនឹងចាកចេញទៅ Real Madrid ឬ Barcelona ឡើយខណ:ពេលនេះ Dybala កំពុងនាំ Juventus ទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Champion League ដូច្នេះហើយ Dybala ត្រូវគិតពីរដូវនេះជាមួយ Juventus សិន៕