ព័ត៌មានកីឡា

Muang Thong របូត ៣ពិន្ទុ តែនៅឈរកំពូលតារាង

ការបរាជ័យក្រោមស្នាដៃក្រុម Thai Honda ១-០​ កាលពីថ្ងៃសៅរ៍កន្លងមក បានធ្វើឲ្យ Muang Thong United របូត ៣ពិន្ទុយ៉ាងសំខាន់នៅក្នុងសប្តាហ៍ទី១៤​ ក្នុងក្របខ័ណ្ឌ Thai Premire League ។

ថ្វីបើ​ Muang Thong នៅមាន ៤ពិន្ទុនាំមុខលើក្រុម Burriram United ក៍ដោយ តែក្រុមដែលកំពុងស្ថិតលើកំពូលតារាងមួយនេះ​ហាក់មិនសូវសប្បាយចិត្តឡើយ ព្រោះនៅសល់យុទ្ធនាការណ៍ច្រើនបន្តទៀត។ Muang Thong បានបរាជ័យក្រោមស្នាដៃក្រុមម្ចាស់ផ្ទះ Thai Honda​ ១-០ ខណះ Burriram បានយកឈ្នះក្រុមម្ចាស់ផ្ទះ​ Sukhothai FC ៣-១​ ។

គិតត្រឹមសប្តាហ៍ទី ១៤នេះក្រុម Muang Thong មាន ៣៤ពិន្ទុឈរកំពូលតារាង ចំណែកក្រុម Burriram មាន ៣០ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង យ៉ាងណាវិញ​នេះគ្រាន់តែជាលទ្ធផលបណ្តោះអាសន្នប៉ុណ្ណោះ ព្រោះការប្រកួតនៅសល់ច្រើនទៀត ដែលទាមទារឲ្យក្រុមកំពូលតារាងទាំង ២​ ព្យាយាមបន្ថែមដើម្បីដណ្តើមពានរដូវកាលនេះ។ ​

Muang Thong នៅមានឱកាសខ្ពស់នៅឡើយ​ ប្រសិនបើពួកគេខិតខំព្យាយាមបន្ថែមទៀត ដើម្បីមហិច្ចតារបស់ពួកគេ។

មតិយោបល់