ព័ត៌មានកីឡា

ចប់វគ្គទី១៖ បឹងកេត បានត្រឹមស្មើគ្នាជាមួយ Shan United ១-១

ការប្រកួតពានរង្វាន់សម្រាប់ក្លិបបាល់ទាត់លំដាប់ទី ២ ប្រចាំទ្វីបអាស៊ី AFC Cup 2018 ប្រចាំពូល F ដោយ បឹងកេត បានត្រឹមស្មើគ្នាជាមួយ ក្លិប Shan United នៅវគ្គទី១ (៤៥នាទី) ដោយលទ្ធផល ១ ទល់ ១ នៅលើវាលស្មៅសិប្បនិមិត្តនៃពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។

ក្រុមម្ចាស់ផ្ទះបានធ្វើការនាំមុខមុន បន្ទាប់ពីកីឡាករ Maycon បង្កើតឱកាសបានបាល់ពិន័យ (Free-kick) នឹងទាត់បញ្ចូលទីបានសម្រេចដោយខ្លួនឯងតែម្តង នៅនាទី ២៧ ស្របពេលដែលក្រុមភ្ញៀវបានធ្វើការវាយសម្រុកមកវិញ ហើយតាម ១ គ្រាប់ ស្មើមកវិញដោយកីឡាករ DWAY KO KO CHIT នៅនាទី ៤១ បន្ទាប់ពីខ្សែប្រយុទ្ធ CHIZABA បញ្ជូនបាល់ឲ្យយ៉ាងល្អ។

ដូច្នេះហើយលទ្ធផលគិតត្រឹម ៤៥ នាទីដំបូងនេះ បឹងកេត ១-១ Shan United រង់ចាំមើលថាក្រុមដំណាងកម្ពុជា អាចយក ៣ ពិន្ទុបានដែរទេ ដោយវគ្គទី១ ធ្វើការសម្រុកយ៉ាងខ្លាំង៕

មតិយោបល់