ក្រុមទាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ១៩ឆ្នាំ បានត្រឹមស្មើគ្នាជាមួយ ក្រុមជម្រើសជាតិហ្វីលីពីនអាយុក្រោម ១៩ឆ្នាំ ក្នុងលទ្ធផល ០ទល់០ កាលពីម្សិលមិញ ដែលជាជំនួបចុងក្រោយ ក្នុងពូល G វគ្គជម្រុះ ពានរង្វាន់យុវជនប្រចាំទ្វីបអាស៊ីអាយុក្រោម១៩ឆ្នាំ ( AFC U-19 Championship 2018)។
គោព្រៃជំទង់ បានដាក់សម្ពាធយ៉ាងខ្លាំងទៅលើ ហ្វីលីពីន ដើម្បីដណ្តើមយក ៣ពិន្ទុ មានឱកាសច្រើន ក្លាយជាក្រុមលេខ២ ល្អក្នុងពូលនឹងបានទៅវគ្គបន្ទាប់នៅប្រទេសឥណ្ឌូនេសុី តែទោះជាយ៉ាងណាក៏ដោយការខំប្រឹងរបស់កម្ពុជា មិនអាចរកគ្រាប់បាល់បានឡើយ ដោយចប់ការប្រកួតក្រុមទាំងពីរស្មើគ្នា ០ទល់០ ចែកគ្នាម្នាក់មួយពិន្ទុ។ ដូច្នេះកម្ពុជា មានភាគរយតិចបំផុត ដើម្បីក្លាយជាក្រុមលេខ២ល្អក្នុងពូល ឡើងទៅប្រទេសឥណ្ឌូនេសុីបន្តទៀត។ យើងនៅរង់ចាំមើលពូលដទៃទៀតប្រកួតសិន បានអាចដឹងថា U-19 កម្ពុជា គឺជាក្រុមលេខ២ ល្អដែរឫទេ។
គួរបញ្ជាកផងដែរថា ដើម្បីបានឡើងទៅវគ្គបន្ទាប់នៅប្រទេសឥណ្ឌូនេសុី ទាល់តែក្រុមនោះឈរនៅលេខ១ ក្នុងពូល(១០ក្រុម) ខណៈដែលក្រុមលេខ២ ទាល់តែជាកក្រុមដែលល្អបំផុតចំនួន ៥ ក្នុងចំនោម ១០ពូល នឹងមួយក្រុមចុងក្រោយគឺជាម្ចាស់ផ្ទះឥណ្ឌូនេសុី សរុប ១៦ក្រុម៕
មតិយោបល់