ព័ត៌មានកីឡា

AFF U-15 Championship 2017៖ ប្រកួតលើទី២ U-15 កម្ពុជា យកឈ្នះ U-15 ហ្វីលីពីន ៤ទល់០ (វីដេអូ)

ការប្រកួតលើកទី២ នៃពានរង្វាន់ជើងឯកយុវជនអាស៊ាន (AFF U-15 Championship 2017) ដោយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ១៥ឆ្នាំ បានយកឈ្នះ ក្រុមបាល់ទាត់ជម្រើសជាតិហ្វីលីពីនអាយុក្រោម ១៥ឆ្នាំ ដោយលទ្ធផល ៤ទល់០ កាលពីម្សិលមិញ នៅលើកីឡដ្ឋាន Chonburi Campus Stadium 1 នាទីរួមខេត្ត Chonburi។

កីឡាករ សៀង ចន្ធា រកបាន ៣គ្រាប់ ម្នាក់ឯង(Hat-Trick) នៅនាទីទី ៩, ១៤, និងនាទី៤៥ ខណ:ដែលកីឡាករ រស់ ដារ៉ាពេជ្រ រកបាន ១គ្រាប់ នៅនាទីទី២០ ដូច្នេះលទ្ធផលបញ្ចប់ ៩០នាទី U-15 កម្ពុជា យកឈ្នះ U-15 ហ្វីលីពីន ដោយលទ្ធផល ៤ ទល់ ០៕

ខាងក្រោមនេះជាវីដេអូហាយឡាយ៖

//www.youtube.com/watch?v=19XEuOIxBwA

មតិយោបល់