បន្ទាប់ពីចូលរួមជាមួយ ក្លិបភ្នំពេញក្រោន ត្រឹមតែប៉ុន្មានខែ ពេលនេះខ្សែប្រយុទ្ធប្រេសុីល Augusto do Carmo Santiago (Guto) បានបញ្ចប់កិច្ចសន្យាហើយ នេះបើតាមក្លិបបង្ហោះលើទំព័រហ្វេសប៊ុកកាលពីពេលថ្មីៗនេះ។
ខ្សែប្រយុទ្ធរូបនេះ បានចូលរួមជាមួយក្លឹបភ្នំពេញក្រោន ៥លើក ថែមទាំងបានទាត់បញ្ចូលទីបាន ២គ្រាប់ ផងដែរក្នុងរយៈកាល ៣ខែដែលរូបគេមានវត្តមាននៅទីនេះ។
សូមរំលឹកថាកីឡាករ Guto បានចុះកិច្ចសន្យាកាលពីដើមរដូវកាលអំឡុងខែកុម្ភៈកន្លងទៅជាមួយកីឡាករ Yuta Suzuki ខណៈដែលកីឡាករជប៉ុន បានបន្តកិច្ចសន្យារបស់ខ្លួនបន្ថែមទៀតជាមួយនិងក្លិបរហូតដល់ចប់រដូវកាលនេះ៕
មតិយោបល់