អ្នកគាំទ្របីសាចក្រហម Manchester United កំពុងតែទន្ទឹងរង់ចាំ ថ្ងៃអាទិត្យខាងមុខនេះ សម្រាប់លទ្ធផលនៃការចុះកុងត្រាដំបូងក្នុងការនាំយកកីឡាករចំណូលថ្មី មកកាន់ Old Trafford ។
បើតាមការចុះផ្សាយរបស់ Colombian radio station RCN បានឲ្យដឹងថាក្រុមបីសាចក្រហម Manchester United នឹងធ្វើការចុះកុងត្រាកីឡាករដំបូងបំផុត នៅថ្ងៃអាទិត្យខាងមុខនេះ ជាមួយនឹងខ្សែបម្រើប្រយុទ្ធ James Rodriguez ។
វាគឺជាការទន្ទឹងរង់ចាំមួយ ដ៍សប្បាយចិត្ត ដែលពួកគេអាចឃើញកីឡាករដ៍ឆ្នើមមួយរូបមកចូលរួមជាមួយក្រុមនៅក្នុងពេលឆាប់ៗនេះ។ James Rodriguez នឹងបង្ហាញខ្លួនចុងក្រោយឲ្យ Real Madrid នៅថ្ងៃអាទិត្យនេះខណះ Real Madrid ធ្វើដំណើរទៅលេងនៅផ្ទះរបស់ Malaga។ James អាចនឹងឈ្នះពាន Laliga ជាមួយ Real Madrid នៅរដូវកាលនេះ ប្រសិនបើអាចយកឈ្នះ Celta Vigo នៅពាក់កណ្តាលសប្តាហ៍នេះ រួមនឹងការប្រកួតឈ្នះ Malaga នៅថ្ងៃអាទិត្យ។
ចំពោះ Champion League វិញ James Rodriguez អាចមានវត្តមានផងដែរ ព្រោះបើទោះបីជាចុះកុងត្រាជាមួយ Manchester United ក៍កីឡាកររូបនេះ ត្រូវបញ្ចប់បេសកកម្មជាមួយ Real Madrid ឲ្យចប់សិន។ ថ្ងៃអាទិត្យខាងមុខនេះ គឺជាថ្ងៃដ៍ពិសេសដែលអ្នកគាំទ្រ Man Utd កំពុងទន្ទឹងរង់ចាំវត្តមានរបស់ James Rodriguez នៅ Old Trafford។
មតិយោបល់