ក្រុមជើងខ្លាំង Arsenal និង Manchester City អាចរក៣ពិន្ទយបន្ថែមដើម្បីប្រដេញតំណែងក្រុមកំពូលតារាងទាំង ៤បន្តទៀត។
ក្រោយឈ្នះយប់មិញ Manchester City មាន ៧៥ ពិន្ទុឈរលេខរៀងទី៣ Liverpool មាន៧៣ពិន្ទុឈរលេខរៀងទី ៤ និងក្រុម Arsenal មាន ៧២ ពិន្ទុឈរលេខរៀងទី៥។ តាមរយៈពិន្ទុប្រកៀកប្រកិតគ្នានេះ ក្រុមទាំង៣ និងត្រូវប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីតក្សាកៅអី Champion League នៅរដូវកាលក្រោយ។ ប្រសិនបើក្រុមណាមួយក្នុងចំណោមក្រុមទាំង ៣ ខាងលើរបូតពិន្ទុនៅការប្រកួតចុងក្រោយនោះ ពួកគេនឹងបាត់បង់តំណែង Champion League រដូវកាលក្រោយជាក់ជាមិនខាន។
ប្រកួតចុងក្រោយរបស់ក្រុមទាំង៣គឺ Arsenal ទទួល Everton, Liverpool ទទួល Middlebrough និង Manchester City ទៅលងនៅផ្ទះក្រុម Watfort ក្លាយជាសមរភូមិដ៍ក្តៅគគុកសម្រាប់ក្រុម ៣ នៅអង់គ្លេសដែលត្រូវការនៅតំណែងក្រុមកំពូលតារាងទាំង ៤ប្រចាំ Premire League៕
មតិយោបល់