ព័ត៌មានកីឡា

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ប្រកាសជាផ្លូវការណ៍ជំវិញរឿងបញ្ចប់កិច្ចសន្យាជាមួយ Leonardo

មុននេះបន្តិច សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសជាផ្លូវការណ៍ហើយ ដោយត្រូវបញ្ជប់កិច្ចសន្យាជាមួយនឹងគ្រូជម្រើសជាតិកម្ពុជា លោក Leonardo Vitorino ពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ នេះតទៅ។

គ្រូសញ្ជាតិប្រេសុីលរូបនេះ បានប្រើពេលមកដឹកនាំក្រុមជម្រើសជាតិកម្ពុជាបានរយ:ពេល ៧ ខែ ពោលគឺបានចុះកុងត្រាជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជាតាំងពីខែ មិនា មក។ ក្នុងរយ:ពេលមកកម្ពុជានេះ លោកបានដឹកនាំក្រុមជម្រើសជាតិឈុតធំប្រកួតបាន ៧ ប្រកួត ក្នុងនោះឈ្នះចំនួន១ប្រកួត និងចាញ់៦ប្រកួត។

សម្រាប់ព័ត៌មានថាលោក Kazunori Ohara នឹងមកដឹកនាំ ក្រុមជម្រើសជាតិកម្ពុជាបណ្តោះអាសន្ននោះ ខាងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា មិនទាន់បានបញ្ជាក់ទេ នេះជាការលើកឡើងរបស់លោក ខៀវ សាម៉េត អនុប្រធាន​សហព័ន្ធ​បាល់ទាត់​កម្ពុជា ប៉ុន្តែមិនទាន់បង្ហាញជាសាធារណៈទេ។

មតិយោបល់