ព័ត៌មានកីឡា

រវាង Man City, Liverpool និង Arsenal តើក្រុមមួយណារបូតតំណែង Champion League

ក្រុមជើងខ្លាំងបីរបស់អង់គ្លេស Manchester City, Liverpool និង Arsenal កំពុងតែប្រជែញគ្នា ក្នុងការដណ្តើមយកកៅអី​ Champion League នៅរដូវកាលក្រោយនេះ។

ក្នុងរាត្រីនេះ កាន់តែជក់ចិត្តសម្រាប់ការប្រកួតសប្តាហ៍ចុងក្រោយរបស់ក្រុមខ្លាំងទាំងបីនៅក្របខ័ណ្ឌ Premire League។ Manchester City, Liverpool និង Arsenal សុទ្ធសឹងត្រូវការឈ្នះចាំបាច់ ដើម្បីរក្សាកៅអី Champion League របស់ពួកគេ។ Arsenal ត្រូវទទួលក្រុម Everton ដែលជាក្រុមខ្លាំងមួយពិបាកនឹងយកឈ្នះ ចំណែក Liverpool ទទួល Middlesbrough ដែលជាក្រុមមិនសូវខ្លាំងប៉ុន្មាននោះទេ ស្របពេលដែល Manchester City នឹងធ្វើដំណើរទៅទឹកដីក្រុម Watford។

Manchester City មាន ៧៥ ពិន្ទុក្នុងដៃ ឈរចំណាត់ងថ្នាក់លេខ ៣ លើក្រុម Liverpool ដោយមានត្រឹម ៧៣ ពិន្ទុ និងក្រុម Arsenal មាន ៧២ ពិន្ទុ។​ ដូច្នេះហើយ Manchester City មានភាគរយខ្ពស់ក្នុងការលេង Champion League រដូវកាលក្រោយ ស្របពេលដែល Liverpool និង Arsenal ត្រូវខិតខំបន្ថែមទៀតដើម្បីធានាកៅអី Champion League របស់ពួកគេ។

ចាំមើល Manchester Ciy, Liverpool និង Arsenal តើក្រុមមួយណានឹងរបូតកៅអី Champion League រដូវកាលក្រោយនេះ?

មតិយោបល់