នៅវេលាម៉ោង ១ រំលងអាធ្រាត្រយប់នេះ សមរភូមិ Laliga កាន់តែក្តៅគគុក ដោយការប្រកួតផ្តាច់ព្រ័ត្រចុងក្រោយ របស់ក្រុមកំពូលតារាងទាំងពីរ Real Madrid និង Barcelona ដើម្បីស្វែងរកម្ចាស់ជើងឯករដូវកាលនេះ។
Real Madrid ត្រូវទៅលេងនៅផ្ទះក្រុមខ្លាំងគួរសម Malaga ខណះ Barcelona បើកទ្វារទទួល Eibar។ ១ ប្រកួតចុងក្រោយនេះ គឺជាការកាត់សេចក្តី រវាងក្រុមទាំងពីរហើយ ព្រោះថា Real Madrid មាន ៩០ពិន្ទុ ស្របពេលក្រុម Barcelona មាន ៨៧ ពិន្ទុ។ ដូច្នេះហើយ នៅក្នុងការប្រកួតយប់នេះ ប្រសិនបើ Real Madrid ភ្លាត់ចាញ់ ហើយ Barcelona ឈ្នះវិញ នោះពាន Laliga នឹងត្រូវបានមកលើ Barcelonaជាមិនខាន ថ្វីបើពិន្ទុស្មើគ្នា Barcelona មានគ្រាប់បាល់ច្រើនជាង ។ ក៍ប៉ុន្តែ Real Madrid មានសង្ឃឹមខ្ពស់ក្នុងការឈ្នះពាន Laliga ឆ្នាំនេះ ព្រោះក្រុមអធិរាជស សុំត្រឹមស្មើប៉ុណ្ណោះ ក៍អាចគ្រង ជើងឯកបានដែរ។
ការប្រកួតយប់នេះ Real Madrid និង Barcelona មិនបណ្តោយឲ្យការប្រកួតនេះ ក្លាយជាការខកចិត្តសម្រាប់ពួកគេឡើយ ព្រោះថាក្រុមយក្សទាំង២នេះសុទ្ធសឹងមានមហិច្ចតារៀងៗខ្លួន។
មតិយោបល់