Pierre-Emerick Aubameyang ខ្សែប្រយុទ្ធរបស់ក្រុម Dortmund នឹងអាចក្លាយជាកីឡាករដែលមានតម្លៃពលកម្មប្រចាំសប្តាហ៍ខ្ពស់មួយក្នុងពិភពលោក ប្រសិនបើកីឡាករវ័យ ២៧ឆ្នាំរូបនេះផ្លាស់ទៅកាន់លីគកំពូលរបស់ចិន។
Shanghai SIPG បានចរចារនាំយកខ្សែប្រយុទ្ធ Aubameyang ពីក្រុម Dortmund ក្នុងតម្លៃខ្លួន ៥០ លានអឺរ៉ូ។ អ្វីដែលសំខាន់ ក្លិបសេដ្ឋីចិនមួយនេះបានផ្តល់នូវប្រាក់ប្រចាំសប្តាហ៍ដល់ Aubameyang រហូតដល់ទៅ ៨០០០០០ អឺរ៉ូ ដែលជាតម្លៃពលកម្មដ៍ខ្ពស់សម្រាប់កីឡាករបាល់ទាត់អាជីព។ ថ្វីបើ ក្លិបសេដ្ឋីចិនហ៊ានចំណាយខ្ពស់ក៍ដោយ តែមិនប្រាកដថា Aubameyang អាចចាកចេញពី Dortmund ទៅចូលរួមជាមួយឡើយ ព្រោះមានក្លិបធំៗជាច្រើនកំពុងតាមចែរចង់ កីឡាកររូបនេះ។
ប្រសិនបើ Aubameyang ទៅលីគកំពូលរបស់ចិន កីឡាកររូបនេះនឹងអាចលេងជាមួយខ្សែការពារដ៍ឆ្នើម Fabio Canavaro ដែលជាម្ចាស់ជ័យលាភី បាល់មាស World Cup ២០០៦ ប៉ុន្តែទឹកប្រាក់ច្រើនសន្ធឹកសន្ធាប់នេះ ប្រហែលមិនអាចលួងចិត្ត Aubameyang បានឡើយ ខណះពេលដែលកីឡាកររូបនេះចង់សាងស្នាដៃបន្តទៀតនៅអឺរ៉ុប។




មតិយោបល់