ព័ត៌មានកីឡា

អនាគត់របស់ Arsene Wenger នឹងត្រូវសម្រេចក្រោយ FA Cup

លោក Arsene Wenger កំពុងតែត្រូវប្រឈមជាមួយនឹងបញ្ហាអនាគត់របស់គាត់នៅ Arsenal ក្រោយបញ្ខប់ការប្រកួតផ្តាច់ព្រ័ត្រ FA Cup ជាមួយ Chelsea នៅថ្ងៃទី ២៧ ខាងមុខនេះ។

FA Cup គឺជាគ្រាប់អុកមួយយ៉ាងសំខាន់សម្រាប់លោក Arsene Wenger អ្នកចាត់ការទូទៅរបស់ក្រុមកាំភ្លើងធំ Arsenal។ ជាការពិតណាស់ ប្រសិនបើក្រុមកាំភ្លើងធំអាចឈ្នះពានរង្វាន់ FA Cup នោះវានឹងក្លាយជាពានសម្រាប់លួងចិត្តអ្នកគាំទ្រទាំងអស់ក្នុងការគាំទ្រឲ្យលោក Arsene Wenger បន្តដឹកនាំ Arsenal ទៀត។​

ដូច្នេះហើយ លោក Arsene Wenger ត្រូវតែរកនូវពានរង្វាន់មួយសម្រាប់លួងចិត្តអ្នកគាំទ្រ ដើម្បីរក្សាកៅអីអ្នកចាត់ការទូទៅ​ នៅ Arsenal បន្តទៀត។ អ្នកគាំទ្រក្រុមកាំភ្លើងធំ ហាក់មិនពេញចិត្តចំពោះការដឹកនាំរបស់អ្នកចាត់ការសញ្ជាតិបារាំងរូបនេះឡើយ ព្រោះថា ក្រោមការដឹកនាំរបស់គាត់ ក្លិបមិនទាន់ទទួលបានជោគជ័យធំដុំឡើយក្រៅពីកៅអី Champion League ដោយមិនដែលឈ្នះ។ ម្យ៉ាងវិញទៀត រដូវកាលក្រោយ Arsenal ត្រូវធ្លាក់ទៅលេង Europa League ជាលើកដំបូងផងដែរ។

ហេតុនេះហើយ ការប្រកួត FA Cup គឺសំខាន់ខ្លាំងណាស់សម្រាប់លោក Arsene Wenger ព្រោះថា បើ Arsenal ឈ្នះគាត់អាចបន្តនៅដឹកនាំក្លិប តែបើចាញ់វិញ កៅអីជាអ្នកចាត់ការតាំងពីឆ្នាំ ១៩៩៦ របស់លោកត្រូវបានបញ្ចប់។

មតិយោបល់