ព័ត៌មានកីឡា

Zidane៖ Mbappe នឹងមកជំនួសតំណែងម្នាក់ក្នុងចំណោម BBC

The Sun បានឲ្យដឹងថា លោក Zinedine Zidane អ្នកចាត់ការទូទៅរបស់ក្រុមស្តេចស Real Madrid បានប្រាប់រឿងសំងាត់មួយដោយផ្ទាល់ទៅកាន់ខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe អំពីការដែល Real ចង់បានកីឡាកររូបនេះ។

ក្នុងសម្តីមួយឃ្លា ដែលលោក Zinedine Zidane បានប្រាប់ The Sun កាលពីម្សិលមិញមិញនេះ គឺ​ អ្នកចាត់ការបារាំងរូបនេះ ចង់បានកីឡាករ Mbappe មកជំនួស BBC ដែលនឹងមានម្នាក់ត្រៀមចាកចេញនោះ។ ជាការពិតណាស់ BBC ដែលអ្នកគាំទ្រក្រុម Real Madrid ហៅសំដៅទៅលើ កីឡាករឆ្នើម ៣រូបមាន Gareth Bale, Karim Benzema និង Cristiano Ronaldo នោះ នឹងមានម្នាក់ដែលត្រូវចាកចេញពី Real Madrid នៅរដូវក្តៅខាងមុខនេះ។

លោក Zinedine Zidane កំពុងតែប្រើប្រាស់នូវចិត្តសាស្ត្រនេះ ដើម្បីទាក់ទាញឲ្យ Mbappe យល់ព្រមមកកាន់ Real Madrid ព្រោះថា BBC គឺសំខាន់ដែលជាហេតុនាំឲ្យ Mbappe ចង់មកយ៉ាងខ្លាំង។ ជាការពិតណាស់ ដំបូងឡើយ Benzema ចង់ចាកចេញពីក្លិប បន្ទាប់មក Gareth Bale ហើយចុងក្រោយនេះគឺ Ronaldo ដែលមិនសប្បាយចិត្ត ជាមួយ Real Madrid ដែលជាហេតុនាំឲ្យក្លិបមិនអាចបាត់បង់កីឡាករទាំង ៣នាក់ ក្នុងពេលតែមួយនោះឡើយ។

ក៏ប៉ុន្តែ ក្នុងចំណោមកីឡាករទាំង ៣នឹងមានម្នាក់ដែលនឹងត្រូវចាកចេញ ដែលទាមទារឲ្យលោក Zinedine Zidane ត្រូវតែបញ្ចុះបញ្ចូល Kylian Mbappe ឲ្យមកកាន់ Real Madrid ក្នុងពេលឆាប់ៗនេះ៕

មតិយោបល់