កាលពីយប់មិញនេះ Chelsea សឹងតែចុះកុងត្រាយក James Rodriguez ពីក្លឹប Real Madrid បានបាត់ទៅហើយ តែដោយសារតែនិយាយមិនត្រូវគ្នារឿងតម្លៃតិចតួចក៏រំសាយការដោះដូរនេះចោលវិញ។
បើទោះបីជា James បាននិយាយហើយថាមិនចាកចេញពីក្លឹប Real Madrid មែន ប៉ុន្តែនៅវិនាទីចុងក្រោយនៃការដោះដូរកីឡាករ ភ្នាក់ងារទីផ្សាររបស់ខ្សែប្រយុទ្ធកូឡុំប៊ីរូបនេះបានជួបចរចាផ្ទាល់ជាមួយក្លឹប Chelsea ។ Real Madrid ព្រមលក់ James ឱ្យ ដោយតម្លៃខ្លួន៦០លានផោន ខណៈដែល Chelsea ចង់បានតម្លៃទាបជាងនេះ ហើយផ្ដល់ឱ្យ Real Madrid កីឡាករម្នាក់ទៀតគឺ Cesc Fabregas ។
យ៉ាងណាមិញ លក្ខខណ្ឌថែមកីឡាករនេះ ក្រុមរបស់លោក Zidane ហាក់មិនចង់បាននោះទេ ដោយដាច់ខាតតម្លៃខ្លួន៦០លានផោន ទើបអាចយក James ពីចេញអេស្ប៉ាញបាន។ ការមិនត្រូវគ្នាត្រង់នេះហើយ បានជាក្រុមរបស់លោក Antonio Conte មិនអាចសម្រេចក្ដីបំណងរបស់ពួកគេបាន។
ក្រុម Chelsea រដូវកាលនេះឃើញថានាំយកកីឡាករល្អៗដូចជា Michy Batshuayi, N’Golo Kante, Eduardo និងយប់មិញនេះ បានបន្ថែមខ្សែការពារ២នាក់ទៀតគឺ David Luiz និង Marcos Alonso៕
មតិយោបល់