ព័ត៌មានកីឡា

សៅ វណ្ណា យកឈ្នះ វុត្ថា ប៊ុនឃាង នៅសប្តាហ៍ចុងក្រោយនៃវគ្គជម្រុះ ១៦នាក់

នៅក្នុងការប្រកួតជម្រុះ ១៦នាក់ ដើម្បីយក ៨កាន់ ឡើងទៅវគ្គបន្ទាប់ កាលពីថ្ងៃសៅរ៍ទី២៤ វិច្ចិកា នៅសង្វៀនប៉ុស្ដិ៍លេខ៥ ព្រែកកំពិស ដោយ សៅ វណ្ណា បានយកឈ្នះ វុត្ថា ប៊ុនឃាង ដោយពិន្ទុ ក្នុងការប្រកួតចំនួន ៣ទឹក នៃព្រឹត្តិការណ៍ TV5 Knock Out Series K-Cement ។

ក្រៅពី សៅ វណ្ណា ដែលបានឡើង ក៏នៅមានមួយគូទៀតដោយ ពុយ វណ្ណ: បានយកឈ្នះ មាស សុជាតិ ដោពិន្ទុ ដូចគ្នា ធ្វើឲ្យអ្នកទាំងពីរដឹកដៃគ្នាជាបេក្ខភាពចុងក្រោយ ដែលបានឡើងទៅវគ្គ ៨នាក់។ សម្រាប់ការប្រកួតនៅវគ្គនេះក៏ដូចរូបមន្ត នៅវគ្គមុនដែរ ពោលគឺអ្នកចាញ់ត្រូវធ្លាក់តែម្តង ដូច្នេះហើយរាល់ការប្រកួតកីឡាករត្រូវខំប្រឹងឲ្យអស់ពីរសមត្ថភាព ដើម្បីបានឡើងទៅដំណាក់កាលបន្ត នឹងឈានដល់លើកពានមួយនេះ។

គួរបញ្ជាក់ថា កីឡាករដែលឈានមកដល់វគ្គ ៨នាក់ រួមមាន អ៊ុ វណ្ណេត, វ៉ែន ហុងជីវ៉ុង, គឹម វាសនា, សំអាង ឌុន, ផន ប៊ុនម៉ៅ, រ័ត្ន ដារ៉ា នឹងកីឡាករពីររូបសប្តាហ៍នេះ សៅ វណ្ណា, ពុយ វណ្ណ: ។ សម្រាប់ការប្រកួតនៅវគ្គ ៨នាក់ នេះក៏ដូចជារូបមន្ត នៅវគ្គមុនដែរ ពោលគឺអ្នកចាញ់ត្រូវធ្លាក់តែម្តង ដើម្បីបាន ៤នាក់ មកប្រកួតនៅវគ្គបន្ត ហើយយកអ្នកឈ្នះ ២នាក់ ទៅប្រកួតផ្តាច់ព្រ័ត្រយកតែម្នាក់ប៉ុណ្ណោះសម្រាប់លើកពានទម្ងន់ ៦៥ គីឡូក្រាម។៕

សៅ វណ្ណា(ខៀវ)

មតិយោបល់