ព័ត៌មានកីឡា

De Gea ក្លាយជាអ្នកចាំទី ថ្លៃជាងគេក្នុងប្រវត្តិសាស្ត្របាល់ទាត់

ពត៌មានជាផ្លូវការ នៃការផ្ទេរអ្នកចាំទី Devid De Gea ទៅកាន់ Real Madrid បានបង្កើតនូវប្រវត្តិសាស្ត្រនៃការផ្ទេរអ្នកចាំទីថ្លៃជាងគេលើលោក។

អ្មកចាំទីសញ្ជាតិអេស្ប៉ាញរូបនេះ នឹងត្រូវទៅលេងឲ្យ Real Madrid ក្នុងពេលឆាប់ៗនេះ ក្នុងតម្លៃខ្លួនផ្ទេរ ៦៥ លានផោន។ តម្លៃផ្ទេរនេះបើប្រៀបធៀបនឹងកីឡាករផ្សេងៗ គឺមិនខ្ពស់ប៉ុន្មានឡើយ ក៍ប៉ុន្តែចំពោះអ្នកចាំទីវិញគឺជាតម្លៃខ្លួនដ៍ខ្ពស់បំផុត។ De Gea កាន់តែបង្ហាញនូវទម្រង់លេងយ៉ាងល្អ ខណះ Keylor Navas តែងតែធ្វើឲ្យរបូតគ្រាប់បាល់រាល់ការប្រកួត ដូច្នេះហើយ ការផ្ទេរ កីឡាករវ័យ ២៦ ឆ្នាំ ពីរបីសាចក្រហម MCU មកកាន់ Real Madrid នឹងជាប់ជម្រើសដំបូងជំនួស Navas ជាក់ជាមិនខាន។

គួរបញ្ជាក់ផងដែរថា De Gea នឹងក្លាយជាកីឡាករទី១ ដែលផ្លាស់មក Real Madrid នៅរដូវកាលនេះ។

មតិយោបល់