ក្រុមជម្រើសជាតិថៃ បានសម្រេចចិត្តនាំយកគ្រូបង្វឹកបរទេស មកដឹកនាំហើយ បន្ទាប់ពីការប្រកួតជម្រុះ World Cup ធ្វើមិនបានល្អ នាពេលកន្លងមកនេះ។
លោក Milovan Rajevac ជនជាតិស៊ែប៊ី នឹងក្លាយជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិថៃ នាពេលខាងមុខនេះ ក្រោយពេលដែលលោក Kiatisuk Senamuang ដែលដឹកនាំមិនជោគជ័យសោះក្នុងការជម្រុះ World Cup 2018 នៅរុស្ស៊ី។ លោក Rajevac នឹងត្រូវដឹកនាំការប្រកួតដំបូងឲ្យក្រុមជម្រើសជាតិថៃ ក្នុងការប្រកួតមិត្តភាពជាមួយនឹងក្រុមជម្រើសជាតិអូបេគីស្ថាន នៅថ្ងៃទី ៦ មិថុនាខាងមុខនេះ។
ជាងនេះទៅទៀត គ្រូបង្វឹកស៊ែប៊ីរូបនេះ នឹងត្រូវដឹកនាំការប្រកួតជម្រុះ World Cup ជាមួយនឹងអារ៉ាប់រួម នៅ ៦ ថ្ងៃក្រោយការប្រកួតមិត្តភាពនេះ។ ចាំមើល គ្រូបង្វឹកថ្មីរូបនេះ នឹងអាចដឹកនាំក្រុមជម្រើសជាតិថៃ បានប្រសើរជាងមុន ឬយ៉ាងណា?
មតិយោបល់