ព័ត៌មានកីឡា

បិសាចក្រហម សំពងតោខៀវ

ពិតជាការប្រកួតមួយដ៏ជក់ចិត្ត នៅក្នុងយប់មិញ ខណ:ក្រុមបិសាចក្រហម Manchester United បានយកឈ្នះលើក្រុម តោខៀវ Chelsea ក្នុងលទ្ធផល ២-០។

ជ័យជម្នះយ៉ាងត្រចះត្រចង់ របស់ក្រុម Manchester United លើក្រុមកំពូលតារាង Chelsea ពិតជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលបំផុត។ Manchester United បានរំកិលខ្លួនឡើងមកចំណាត់ថ្នាក់លេខ៥ ក្នុងតារាងដដែល ស្របពេលពួកគេនៅមានការប្រកួតក្នុងដៃនៅឡើយ។ ២គ្រាប់របស់ក្រុមបិសាចក្រហម Manchester United រកបានដោយកីឡាករ Rashford នៅនាទីទី ៩ និងមួយគ្រាប់ទៀតរកបានដោយកីឡាករ Herrera នៅនាទី៤៩។

គួរបញ្ជាក់ផងដែរថា កាលពីប្រកួតនៅទឹកដីក្រុមតោខៀវ Chelsea បិសាចក្រហម Manchester United បានចាញ់ក្នុងលទ្ធផល ៤-០៕

មតិយោបល់