នាវេលាម៉ោង ៦ ល្ងាច ថ្ងៃសៅរ៍ ទី២៧ ខែឧសភា ឆ្នាំ២០១៧ នេះ ក្នុងសប្តាហ៍ទី ១២ នៃពានរង្វាន់លីគកំពូលកម្ពុជា ក្រុមខេមបូឌានថាយហ្គឺរ ទទួលស្វាគមន៍ ក្រុមព្រះខ័នរាជស្វាយរៀង នៅលើកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់) ខណៈដើមឡើងត្រូវលេងនៅកីឡដ្ឋានសៀមរាប ដោយសារតែទីលានមានបញ្ហាទើបផ្លាស់ប្តូ។
គិតត្រឹមសប្តាហ៍នេះ ខេមបូឌានថាយហ្គឺរ ឈរនៅចំណាត់ថ្នាក់លេខ ៦ ប្រកួតបាន ១១លើក ឈ្នះ ៤ដង ស្មើ ៥ដង និងចាញ់ ២ដង មាន ១៧ពិន្ទុក្នុងដៃ ស្របពេលដែលក្រុមភ្ញៀវ ព្រះខ័នរាជស្វាយរៀង ឈរនៅកំពូលតារាង ដោយ ១១ប្រកួត ឈ្នះ ៧ដង ស្មើ ៣ដង និងចាញ់ ១ដង មាន ២៤ពិន្ទុក្នុងដៃ។
កាលពីប៉ះគ្នានៅវគ្គទី១ ខេមបូឌានថាយហ្គឺរ ទៅប្រកួតនៅទឹកដីនៃកីឡដ្ឋានស្វាយរៀង បានត្រឹមស្មើ ១ទល់១ ជាមួយ ព្រះខ័នរាជស្វយរៀង ចុះល្ងាចនេះ៕


មតិយោបល់