ព័ត៌មានកីឡា

បឹងកេត និង ណាហ្គាវើល ចាប់ឆ្នោតរួចហើយក្នុងការប្រកួតពានរង្វាន់ RHB Singapore Cup 2017

បន្ទាប់ពីសហពន្ធ័បាល់ទាត់សឹង្ហបុរីធ្វើការអញ្ជើញក្រុមបាល់ទាត់លីគកម្ពុជាចំនួន ២ក្រុម ដើម្បីទៅចូលរួមក្នុងព្រឹត្តិការណ៍នៃពានរង្វាន់ RHB Singapore Cup 2017 ដែលគ្រោងនឹងចាប់ផ្ដើមប្រកួតនៅថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២១០៧ នៅប្រទេសសឹង្ហបុរី មានក្រុម បឹងកេត និង ណាហ្គាវើល។

ការចាប់ឆ្នោតនៃពានរង្វាន់ RHB Singapore Cup 2017 នាល្ងាចថ្ងៃទី ៩ ឧសភា នេះបានរួចរាល់ហើយ ដោយក្រុមបាល់ទាត់ណាហ្គាវើលរបស់កម្ពុជា ត្រូវជួបក្រុម នៅ S.League របស់សិង្ហបុរី Balestier Khalsa FC ស្របពេល បឹងកេត ប៉ះជាមួយ Warriors FC ដែលធ្លាប់ មកចូលរួមពានរង្វាន់ ACC 2017 នៅកម្ពុជា ដែលកាលនោះចាញ់ក្រសួងការពារជាតិ ២ទល់១ ចាញ់ ព្រះខ័នរាជស្វាយរៀង ៤ទល់១ ។

សូមបញ្ជក់ថា សំរាប់ពេលវេលានៃការប្រកួតរបស់ក្រុមកម្ពុជាទាំងពីរ មិនបានបង្ហាញថា ធ្វើឡើងនៅថ្ងៃណានោះទេ សំរាប់ព័ត៌មានលម្អិតនិងជំរាបជួនពេលក្រោយ៕

មតិយោបល់