ព័ត៌មានកីឡា

វេស្ទើនភ្នំពេញ អាចបន្តយកឈ្នះ ក្រសួងការពារជាតិ ទេនៅពហុកីឡដ្ឋានជាតិល្ងាចនេះ

ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា ក្នុងសប្តាហ៍ទី ១២ ក្រុមបាល់ទាត់វេស្ទើនភ្នំពេញ ប្រកួតជាមួយ ក្រុមក្រសួងការពារជាតិ នៅវេលាម៉ោង ៦ល្ងាច ថ្ងៃសៅរ៍ ទី២៧ ខែឧសភា នេះ នាពហុកីឡដ្ឋានជាតិ កាលពីរដើមឡើយត្រូវលេងនៅទឹកដីនៃកីឡដ្ឋានវេស្ទើនទេ។

គិតត្រឹមសប្តាហ៍នេះ វេស្ទើនភ្នំពេញ កំពុងឈរនៅចំណាត់ថ្នាក់លេខ ៩​ ដោយបង្ហាញខ្លួន ១១លើក ឈ្នះ ៣ដង ស្មើ ៣ដង និងចាញ់ដល់ទៅ ៥ដង មាន ១២ពិន្ទុក្នុងដៃ ខណៈដែល ក្រសួងការពារជាតិ មាន ១១ ប្រកួតដូចគ្នា ឈ្នះ ៦ដង ស្មើ ៣ដង និងចាញ់តែ ២ដង ប៉ុន្នោះ និងកំពុងមាន ២១ពិន្ទុក្នុងដៃ ឈរនៅចំណាត់ថ្នាក់លេខ ២ តាមពីក្រោយ ព្រះខ័នរាជស្វាយរៀង ៣ពិន្ទុ។

ក្រុមម្ចាស់ផ្ទះវេស្ទើនភ្នំពេញ ធ្លាប់យកឈ្នះ ក្រុមភ្ញៀវក្រសួងការពារជាតិ ម្តងមកហើយ ដោយលទ្ធផល ៣ទល់២ នាកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់) ក្នុងវគ្គទី១ នៃពានរង្វាន់លីគកំពូលកម្ពុជា​៕

 

មតិយោបល់