អ្នកប្រដាល់ សេក គឹមរួន ត្រូវការជ័យជម្នះជាចាំបាច់លើកីឡាករថៃ មុងឃុន ភេកណាយ៉ាប៉ាកវីវ ដើម្បីរកកៅអី ទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត ក្នុងកម្មវិធីជើងឯកគោជល់រជ្ជកាលទី ៧ ក្នុងជុំចុងក្រោយ ដែលធ្វើឡើងនៅថ្ងៃ សៅរ៍ ខែ ឧសភា នេះ នាវេលាម៉ោង ៥ និង ៣០ នាទីល្ងាច លើសង្វៀន CNC ។
អ្នកប្រដាល់ដែលមកពីរទីក្រុងសៀមរាបរូបនេះ ត្រូវប្រឹងប្រែងយកឈ្នះឲ្យបាន ដើម្បីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈដែលកីឡាករកម្ពុជា ៣នាក់ ទៀតកំពុងរង់ចាំរួចស្រេច រួមមាន៖ ឃឹម ឌីមា, ឌុម កែវដា និង ឆៃ សារ៉ា ។
សូមបញ្ជាក់ថា បើសិនជា សេក គឹមរួន ចាញ់ក្នុងការប្រកួតនេះ កីឡាករថៃ ហ្វានិមិត្ត វីរិយៈហ្វាម និងឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រវិញ ខណៈដែលកីឡាករថៃរូបនេះ ៤ប្រកួត ឈ្នះ ២ និងចាញ់ ២ ស្របពេល សេក គឹមរួន ៣ប្រកួត ឈ្នះ ២ និងចាញ់ ១ ហើយសល់ ១ប្រកួតនៅថ្ងៃនេះ៕
មតិយោបល់