ព័ត៌មានកីឡា

Chelsea សុត្ថិភាព ខណៈ Atletico Madrid និង Roma ត្រូវអ៊ុត១ប្រកួតចុងក្រោយ

ក្រុមតោខៀវ Chelsea ក្រោយពីយកឈ្នះក្រុម Qarabag យប់មិញនេះ បានក្លាយជាក្រុមអង់គ្លេសទី៤ ហើយ ដែលបានកក់កៅអីទៅកាន់វគ្គ១៦ក្រុមចុងក្រោយ Chamion League ខណ:ក្នុងពូលជាមួយគ្នានេះ ក្រុម Atletico Madrid និង Roma កំពុងរង់ចាំអ៊ុតមើល ការប្រកួតចុងក្រោយរបស់ពួកគេបន្តទៀត។

ជាក់ស្តែងណាស់ ក្រុមតោខៀវ Chelsea បានអស់ក្តីបារម្ភ ក្នុងការឡើងលេងវគ្គបន្តហើយ ក្រោយពីបានកឈ្នះក្រុម​ Qarabag យ៉ាងចាស់ដៃ ៤-០ យប់មិញនេះ ដែលជាការស៊ុតរបស់ Eden Hazard ១គ្រាប់, Willian ២គ្រាប់ និង Case Fabregas ១គ្រាប់។ យ៉ាងណាវិញ បើនិយាយពីក្រុមខ្លាំង២ ផ្សេងទៀត ដែលលេងក្នុងពូលជាមួយគ្នានេះ រួមមាន Atletico Madrid និង Roma វិញ នៅមិនទាន់កក់កៅអីក្នុងការឡើងទៅកាន់វគ្គបន្តឡើយដោយត្រូវអ៊ុតមើល ១ប្រកួតចុងក្រោយនេះ។

ជាការពិតណាស់ Atletico Madrid បានយកឈ្នះ Roma ២-០ យប់នេះ បានធានាការប្រជែងឡើងទៅកាន់វគ្គ ដែល២គ្រាប់នេះ ជាការស៊ុតរបស់កីឡាករ Antonie Griezmann ១គ្រាប់ និង Kevin Gremiro ១គ្រាប់។ ការប្រកួតក្រោយនេះ ក្រុម Roma ត្រូវធ្វើដំណើរទៅកាន់ទឹកដី របស់ក្រុម Qarabag ចំណែកក្រុម Atletico Madrid វិញ ក៍ត្រូវធ្វើដំណើរ ទៅកាន់ទឹកដីរបស់ក្រុមតោខៀវ Chelsea ផងដែរ។

ដូច្នេះហើយ ក្រុម Chelsea មិនបារម្ភក្នុងការប្រកួតក្រោយនេះឡើយ ស្របពេលដលក្រុម Atletico Madrid និង Roma ត្រូវលេងឲ្យអស់ពីសមត្ថភាព ដើម្បីប្រជែងគ្នា ឡើងទៅកាន់វគ្គបន្ត ខណ:​ Roma មានសង្ឃឹមច្រើនជាង ព្រោះក្រុម Qarabag មិនខ្លាំងប៉ុន្មានឡើយ ចំណែក Atletico Madrid វិញ ថ្វីបើ Chelsea មិនត្រូវការពិន្ទបន្ថែម តែក្រុមតោខៀវ មិនចង់ចាញ់ការប្រកួត​ណាមួយរបស់ពួកគេឡើយ។

//www.youtube.com/watch?v=j0Ag2MeuU1k

មតិយោបល់