ព័ត៌មានកីឡា

តោះ! មកទស្សនាគ្រាប់បាល់ដំបូងរបស់ Honda នៅ Pachuca ទាំងអស់គ្នា

ខ្សែប្រយុទ្ធជប៉ុន វ័យ៣១ឆ្នាំ បាបបង្ហាញសមត្ថភាពយ៉ាងល្អ ក្នុងការរកគ្រាប់បាល់ដំបូងឲ្យក្លិបថ្មី នៅ Mexico ក្រុម Pachuca ក្នុងការយកឈ្នះលើក្រុម Veracruz ក្នុងលទ្ធផល ៤-១ ។

នេះគឺជាការបង្ហាញខ្លួនលើកដំបូងឲ្យក្រុម Pachuca បន្ទាប់ពីផ្ទេរមកពីក្រុមអ៊ីតាលី AC Milan កាលពីខែមិថុនាកន្លងមក។ ជាការពិតណាស់ Keisuke Honda ខកខានមិនបានចូលរួមជាមួយក្រុម Pachuca ៥ប្រកួតកន្លងមកហើយ បន្ទាប់ពីកីឡាកររូបនេះ មិនទាន់ជាពីរបួស តាំងពីនៅ AC Milan មកម្លេះ។ យ៉ាងណាវិញ ការបង្ហាញខ្លួនលើកដំបូងនេះ ពិតជាមិនធ្វើឲ្យក្រុមជើងខ្លាំង Mexico អស់សង្ឃឹមឡើយ ដោយកីឡាលរជប៉ុន រូបនេះបានស៊ុតបាល់ ពីលើដំបូលទូក ចូលទីយ៉ាងអស្ចារ្យ។

នេះគឺជាគ្រាប់ដំបូងសម្រាប់កីឡាករ Honda នៅក្រុម Pachuca ខណះអ្នកគាំទ្រទាំងអស់ ជឿជាក់ថា Honda នឹងបន្តរកគ្រាប់បាល់ជាច្រើនទៀតឲ្យក្រុម Pachuca ដើម្បីឈ្នះពាន League និងពានក្នុងតំបន់ជាច្រើនទៀត។

តោះ! មកទស្សនាវីដេអូ ការស៊ុតបញ្ចូលទីរបស់ Keisuke Honda ទាំងអស់គ្នា៖

https://www.youtube.com/watch?v=2CpBDUpRXTc

មតិយោបល់