ព័ត៌មានកីឡា

ឪពុក Courtios បានចេញមុខនិយាយពីអនាគត់របស់អ្នកចាំទីរូបនេះ នៅរដូវកាលក្រោយ

បន្ទាប់ពីពត៌មាន ជាច្រើននាពេលកន្លងមក បានចុះផ្សាយពីការចាកចេញរបស់អ្នកចាំទី Thibaut Courtios ពី Chelsea ទៅកាន់ Real Madrid នោះ នៅពេលនេះ Courtios កំពុងទទួលបានការចាប់អារម្មណ៍ពីក្លិបយក្សមួយទៀត។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Daily Mail ដកស្រង់ពីទូរទស្សន៍ក្នុងប្រទេសប៊ែលហ្ស៊ិក បានឲ្យដឹងថា​ឪពុករបស់ Courtios លោក Thierry បានទៅជួបថ្នាក់​ដឹកនាំក្រុម Paris Saint Germain ទាក់ទងហ្នឹងការផ្ទេរ​កីឡាករប៊ែលហ្ស៊ិករូបនេះ ទៅកាន់ League 1 ។ តាមរយ:ទំនាក់ទំនង ដែលឪពុករបស់អ្នកចាំទី Thibaut Courtios ចេញមុខដោយផ្ទាល់នេះ បានបង្ហាញឲ្យឃើញថា លោកចង់ឲ្យកូនរបស់លោក​ផ្លាស់ទៅកាន់បារាំង ជាជាងត្រឡប់ទៅកាន់អេស្ប៉ាញវិញ ព្រោះថា ការទៅកាន់ Paris Saint Germain អាចផ្តល់​ឱកាសច្រើនជាងសម្រាប់អ្នកចាំទីដ៍ឆ្នើមរូបនេះ។

ម្យ៉ាងវិញ​ទៀតនោះ ក្រុម Real Madrid មិនប្រាកដថា នាំយក Courtios ទៅកាន់ Bernabeu ឡើយ ប្រសិនបើក្លិបយក្សអេស្ប៉ាញមួយនេះ ទិញបាន Devid De Gea ច្បាស់ណាស់ហ្នឹងបោះបង់ Courtios ចោល​ជាក់ជាមិនខាន។ យ៉ាងណាមិញ សម្រាប់ Paris Saint Germain មានលក្ខណះខុសគ្នា ពី Real Madrid ខណ:ក្រុមជើងខ្លាំងបារាំងមួយនេះ ចង់បាន Courtios យកទៅលេងក្នុងជម្រើស ១១នាក់ដំបូង ដើម្បីធ្វើឲ្យតំបន់​ខាងក្រោមកាន់តែរឹងមាំជាងមុនទៀត។

ហេតុនេះហើយ ឪពុករបស់ Thibaut Courtios លោក Thierry បានទៅជួបថ្នាក់ដឹកនាំក្រុម Paris Saint Germain រួចរាល់ហើយ ដែលជាលទ្ធផលវិជ្ជមាន ក្រុម Paris Saint Germain ច្បាស់ជាប្រជែងឈ្នះក្រុម Real Madrid ក្នុងការនាំយកអ្នកចាំទីប៊ែលហ្ស៊ិក Thibaut Courtios ទៅកាន់ League1 នៅរដូវក្តៅខាងមុខនេះ។

មតិយោបល់